តើ​ដឹង​ឬទេ​ បុរស​ខ្លាំង​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ពេល​ណា​ ?

​ប្រិ​យ​មិត្ត​អ្នក​អាន​មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​ងឿងឆ្ងល់​ទៅ​នឹង​ការ​កាន់កាប់​មុខ​តំណែង​របស់​ឥស្សរជន​ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ ជា​អាទិ៍​ ៖​ នាយក​រដ្ឋមន្ត្រី​ ឧបនាយករដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ ឬ​រដ្ឋមន្ត្រី​យូរយារ​ម្ល៉េះ​ ហើយ​មិន​ព្រម​ចូល​និវត្តន៍​ទាល់តែ​សោះ​ ទោះបី​មាន​អាយុ​ជាង​៦០​ឆ្នាំ​ខ្លះ​ ជាង​៧០​ឆ្នាំ​ខ្លះ​ ឬ​ជាង​៨០​ឆ្នាំ​ខ្លះ​ក៏​ដោយ​ ?​ តាម​ការ​ពិត​ មុខ​តំណែង​យូរយារ​ទាំងនោះ​ គឺជា​មុខ​តំណែង​នយោបាយ​ប៉ុណ្ណោះ​ ដែល​ឥស្សរជន​ទាំងនោះ​អាច​រក្សា​កាន់កាប់​តំណែង​របស់​ខ្លួន​រហូត​ដល់​ដំណាក់កាល​ធ្វើការ​លែង​កើត​ មិន​គិតគូរ​អំពី​អាយុ​ឡើយ​ ។​ ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ គឺ​ឥស្សរជន​ដែល​ជា​មន្ត្រីរាជការ​ទាំងនោះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​អស់​បាត់​ទៅ​ហើយ​ ។​

​ខណៈ​នេះ​ សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​អំពី​ពេលវេលា​នៃ​ការ​ចូល​និវត្តន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ និង​ឥស្សរជន​មួយ​ចំនួន​មក​ផ្សព្វផ្សាយ​ឲ្យ​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ និង​ស្វែង​យល់​ដូច​ខាងក្រោម​ ៖

១-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​ (​តាំងពី​មាន​អាយុ​៦០​ឆ្នាំ​)​ តែ​រក្សា​មុខ​តំណែង​នយោបាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ដដែល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៩៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១១​ ។​

២-​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​ (​តាំងពី​មាន​អាយុ​៦០​ឆ្នាំ​)​ តែ​រក្សា​មុខ​តំណែង​នយោបាយ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ដដែល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៩៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១១​ ។​

៣-​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​ (​តាំងពី​មាន​អាយុ​៦១​ឆ្នាំ​)​ តែ​រក្សា​មុខ​តំណែង​នយោបាយ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ដដែល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៩៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១១​ ។​

៤-​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ (​អតីត​ឯកឧត្តម​ សាយ​ ឈុំ​)​ ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​ (​តាំងពី​មាន​អាយុ​៦៦​ឆ្នាំ​)​ តែ​រក្សា​មុខ​តំណែង​នយោបាយ​ដដែល​(​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៩៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១១​ ។​

៥-​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួងព្រះបរមរាជវាំង​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១០(​តាំងពី​មាន​អាយុ​៧៤​ឆ្នាំ​)​ តែ​រក្សា​មុខ​តំណែង​នយោបាយ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ដដែល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៥/១០៦៥​ ចុះ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

៦-​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​ (​តាំងពី​មាន​អាយុ​៦២​ឆ្នាំ​)​ តែ​រក្សា​មុខ​តំណែង​នយោបាយ​ដដែល​(​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៩៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១១​ ៕​

តើ​ដឹង​ឬទេ​ បុរស​ខ្លាំង​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ពេល​ណា​ ? តើ​ដឹង​ឬទេ​ បុរស​ខ្លាំង​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ពេល​ណា​ ?តើ​ដឹង​ឬទេ​ បុរស​ខ្លាំង​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ពេល​ណា​ ? តើ​ដឹង​ឬទេ​ បុរស​ខ្លាំង​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ពេល​ណា​ ?

Related