រោគសញ្ញា ​នៃ​អាការៈរោគ​ខ្លះ អាច​បង្ហាញថា​អ្នក​អាច​កើត​ជំងឺមហារីក​

Doliprane TVC

​មនុស្ស​មួយចំនួន​ពិតជា​មានការ​ភ័យខ្លាច ប្រសិនបើ​គេ​លឺ​ពាក្យ​ថា ជំងឺមហារីក ជាពិសេស​បើ​វា​មាន​កើត​ទៅលើ ខ្លួនឯង​នោះ​។ ប៉ុន្តែ​តើ​អ្នក​បានដឹង​ទេ ថា​សញ្ញា​អ្វីខ្លះ​អាចជា​សញ្ញា​ដំបូង​នៃ​ការ​អាច​ឈានទៅ​កើត​ជំងឺមហារីក​នោះ ​?​មនុស្ស​ខ្លះ​អាច​នឹង​ដឹង​និង​មិនអាច​ដឹង គឺ​ចាំបាច់​ត្រូវធ្វើ​តេស្ត​លទ្ធផល​ជាមុនសិន​។ ទោះជា​យ៉ាងនេះ​ក្តី រោគសញ្ញា​ខ្លះ អ្នក​អាច​សង្កេត​ដោយ​ខ្លួនឯងបាន ដើម្បី​ធ្វើការ​ព្យាបាល​អោយបាន​ទាន់ពេល មុនពេល​វា​ឈានដល់​ដំណាក់កាល​មួយ យឺត​ពេល​។

ខាងក្រោម​នេះ​ជា​អាការៈរោគ​និង​សញ្ញា​មួយចំនួន​ដែល​អ្នក​មិនគួរ​មើលរំលង ព្រោះ​វា​អាច​បង្ហាញថា​អ្នកមាន​កើត ជំងឺមហារីក​ណាមួយៈ
•​ ​ក្អក​ឥត​ឈប់​
•​ ​ដកដង្ហើម​ហត់ៗ​
•​ ​ស្រក​ទំងន់​ខុស​ប្រក្រតី​
•​ ​ស្បែក​ឡើង​អាច់​រុយ ឫ​ស្នាម​អុជ​ខ្មៅ​
•​ ​ស្បែក​ឡើង​ស្នាម​ពក​ខុស​ប្រក្រតី​
•​ ​ក្អក​ធ្លាក់ឈាម បន្ទោបង់​ធ្លាក់ឈាម និង​ធ្លាក់ឈាម​ច្រើន​ពេល​មក​រដូវ​
•​ ​មាន​បញ្ហា​ឈឺ​តម្រងនោម​ញឹកញាប់​
•​ ​ដំបៅ​ពិបាក​ជាសះស្បើយ​
•​ ​អស់កម្លាំង​ខុស​សភាព​ប្រក្រតី​
•​ ​ឡើង​ជាតិ​អា​សី​ុ​ត​ក្នុង​ក្រពះ​ច្រើន និង​ចុកពោះ​ញឹកញាប់​
•​ ​បែក​ញើ​​ស​ច្រើន​ពេលយប់​
•​ ​ដោះ​ឡើង​ស​ភាពខុសប្រក្រតី​
•​ ​ឈឺចាប់​រាងកាយ​ខុស​ប្រក្រតី​
•​ ​ក្រហាយ​ក្នុង​ក្រពះ​ញឹកញាប់​ ។ សុផល

  • រោគសញ្ញា ​នៃ​អាការៈរោគ​ខ្លះ អាច​បង្ហាញថា​អ្នក​អាច​កើត​ជំងឺមហារីក​已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/02/15  Category:សម្រស់