ប្រេងឆា​ប្រភេទ​ណា​ល្អ​សម្រាប់​សុខភាព ?

Doliprane TVC

​ប្រេងឆា​ជា​សារធាតុ​ចម្បង​ដែល​មិនអាច​អត់​បាន​ក្នុង​ការយកទៅ​ចម្អិន​ម្ហូបអាហារទូទៅ ជាពិសេស​សម្រាប់​ប្រភេទ​អាហារ​ចៀន ឆា ប៉ុន្តែ​គេ​នៅតែ​មិនសូវ​ដឹង​ច្បាស់ប៉ុន្មាន​ទេ​អំពី​ប្រេងឆា​ទាំងនោះ ។ ការពិត​ក៏មាន​មនុស្ស​មួយចំនួន​តែង​យល់ថា មាន​ប្រេងឆា​ខ្លះ​មិនល្អ​សម្រាប់​សុខភាព​បេះដូង​នោះដែរ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ប្រេង​ច្រើន​ដែលអ្នក​គួរតែ​ចៀសវាង​បើ​អាចធ្វើ​បាន ។ ប៉ុន្តែ​វា​មិនមែនជា​ការពិត​ទាំងអស់​នោះទេ ជាតិខ្លាញ់​ជា​តម្រូវការ​ពិសេស​សម្រាប់​រាងកាយ​ដើម្បី​ដំណើរការ​មុខងារ​សរីរាង្គ​មួយចំនួន​ក៏​ដូចជា​បេះដូង ។

​ការប្រើ​ប្រេង​អូ​លីវ និង ប្រេង​ចម្រាញ់​ចេញពី​គ្រាប់​ផ្កាឈូករ​ត្ន័ និង ប្រេង​ចម្រាញ់​ពី​អង្ករសំរូប ឬ ស្រូវ​សាលី​មួយចំនួន​យកមកប្រើ​ប្រាស់​សម្រាប់​អ្នក​ដែលមាន​បញ្ហា​សុខភាព​បេះដូង​គឺ​ពិតជា​ប្រសើរ ព្រោះ​ប្រេង​ទាំងនេះ​មិនមាន​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​ដូច​ប្រេង​ទូទៅ​ទេ ។

​ខាងក្រោម​នេះ​ជា​ប្រេងឆា​មួយចំនួន​ដែល​ប្រសើរ​ជាង​ប្រេង​ដទៃ​សម្រាប់​សុខភាព​បេះដូង ៖

​ប្រេង​អូ​លីវ ៖ វា​ជា​ប្រេង​តែមួយ​មុខ​គត់​ដែល​អាច​យកមក​ពិសា​ទាំង​មិនទាន់​ចម្អិន ។ សារធាតុ​ក្នុង​ប្រេង​អូ​លីវ​មាន​លក្ខណៈពិសេស​មិនមាន​ជាតិ​ខ្លាញ់​ច្រើន មាន​សារធាតុ​ប៉ូ​លី​ហ្វេ​ណុល​(Polyphenols) និង សារធាតុ​ប្រឆាំង​ការ​រលាក និង ប្រឆាំង​អុកស៊ីដ​កម្មបាន​ប្រសើរ​បំផុត​ធ្វើឱ្យ​បេះដូង​អ្នកមាន​សុខភាព​ល្អ ។​

​ប្រេង​ចម្រាញ់​ចេញពី​គ្រាប់​ផ្កាឈូករ័ត្ន ៖ ប្រេង​ប្រភេទ​នេះ​មិន​ត្រូវបាន​គេ​យកមក​ចម្អិន ធ្វើជា​ម្ហូបអាហារ​នោះទេ ។ តាមពិតទៅ​វា​ក៏​ជា​អាហារ​ល្អប្រសើរ​បំផុត​ផងដែរ ព្រោះ មាន​ផ្ទុក​សារធាតុ​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា ៣ អូ​មេ​ហ្គា ៦ និង វីតាមីន E ដ៏​ច្រើន ដែល ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង ជួយ​បង្កើន​មុខងារ​បេះដូង ។ ប្រេង​ប្រភេទ​នេះ​ត្រូវ បាន​គេ​ប្រើ​សម្រាប់​អ្នកជំងឺ​ដែលមាន​បញ្ហា​សុខភាព​បេះដូង​។

​ប្រេង​ចម្រាញ​ពី​អង្ករសំរូប ឬ ស្រូវ​សាលី ៖ វា​ជា​ប្រេង​ដែលមាន​អាហារូបត្ថម្ភ​សំខាន់ បំផុត និង ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​សុខភាព​បេះដូង ។ ប្រេង​ប្រភេទ​នេះ​មាន​ផ្ទុក សារធាតុ​ហ្គា​ម៉ា អូ​រី​ហ្សា​ណុល​(Gamma Oryzanol) ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង កម្ចាត់​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ចេញពី​រាងកាយ និង ជួយ​បន្ថយ​ការ​ស្រូប​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​លពី​កោសិកា​ក្នុង​រាងកាយ ។ គេ​តែង​យក​ប្រេង​នេះ​ទៅ​ចម្អិន​អាហារ​ប្រភេទ​ចៀន និង លាយ​ញាំ​បន្ថែម​ផ្សេងៗ ។ អ្នកជំងឺ​បេះដូង​អាច​ប្រើ​ប្រេង​នេះ​បាន​ក្នុង​ម្ហូបអាហារ​របស់​ពួកគេ បើ ទោះជា​វា​មានតម្លៃ​ថ្លៃ​បន្តិច​ក្តី ប៉ុន្តែ​វា​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង ។

​តើ​ប្រេង​ប្រភេទ​ណា​ដែល​អ្នក​គួរ​ចៀសវាង ?

យោងតាម​អ្នកជំនាញ​សុខភាព​បេះដូងបានឱ្យដឹងថា ប្រេង​ដែល​ច​ម្រា​ញចេញពី​សណ្តែកដី និង ប្រេងដូង គួរតែ​ចៀសវាង ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​ច្រើន​បំផុត និង អាច​បង្ក​ឱ្យ​កើត​ជំងឺ​បេះដូង​ថែមទៀត​ផង ។ ទោះជា​យ៉ាងនេះ​ក្តីមាន​មនុស្ស​មួយចំនួន​បាន​ប្រើ​ប្រេងឆា​ចម្រាញ់​ពី​សារធាតុ​បន្លែ និង គ្រាប់សណ្តែក​ចម្រុះ​គ្នាដោយ​យល់ថា​វា​ល្អ​សម្រាប់​សុខភាព ។ ទោះជា​យល់ឃើញដូច្នេះ​ក្តី វា​មិនមែនជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​អ្នក​ឡើយ ជាពិសេស​ចំពោះ​អ្នកមាន​បញ្ហាជំងឺ​បេះដូង ៕​ ​