មន្ត្រីជាន់ខ្ពស់ជប៉ុន និងរូស្ស៊ីជួប ពិភាក្សាគ្នា ត្រៀមកិច្ចប្រជុំ កំពូលទ្វេរភាគី រវាងលោក Abeនិងលោក Putinក្នុងខែឧសភា

ជប៉ុន៖  មន្ត្រីជាន់ខ្ពស់របស់ជប៉ុន និងរុស្ស៊ីបានធ្វើការជួបពិភ្សាគ្នាកាលពីថ្ងៃចន្ទនេះដើម្បីត្រៀមខ្លួន សម្រាប់កិច្ចប្រជុំកំពូលរវាង លោកAbeនាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធានាធិបតីរុស្ស៊ីVladimir Putinដែលនឹងត្រូវធ្វើឡើងនៅកំឡុងខែឧសភានេះ។កិច្ចប្រជុំកំពូលដែលនឹងត្រូវ ធ្វើការពិភាក្សា គ្នាទៅលើប្រធានបទនៃជម្លោះ ក្នុងតំបន់ដែលស្ថិតក្រោមការត្រួតត្រា របស់ភាគីទាំងពីរដែលបានអូស បន្លាយជាច្រើនទស្សវត្សមកហើយនោះ។

ទីភ្នាក់ងារព័ត៌មានក្យូដូ ជប៉ុនរាយការណ៍នៅថ្ងៃចន្ទនេះ ដោយបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន ដែលបាននិយាយថា លោកAbeមានគម្រោងនឹងធ្វើទស្សនកិច្ចក្រៅផ្លូវការ ទៅកាន់ទីក្រុងSochiដើម្បីជួបពិភាក្សាគ្នា ជាមួយនឹងលោកPutinនៅថ្ងៃទី៦ខែឧសភានេះ ក្នុងគោលបំណងក្នុងការជួបដោះស្រាយគ្នា លើបញ្ហាជម្លោះដែនកោះដែលរូស្ស៊ីបានទាមទារ តែភាគីជប៉ុនបាននិយាយថា ជាវាស្ថិតនៅក្នុង ដែនកោះរបស់កោះHokkidaរបស់ខ្លួន។ បញ្ហាជម្លោះដែលបានអូសបន្លាយ ជាច្រើនទស្សវត្សដែលធ្វើឲ្យប្រទេសទាំងពីរ ខកខានមិនបានចុះហត្ថលេខា លើសិទ្ធិសញ្ញា សន្តិភាពតាំងតែពីក្រោយ បញ្ចប់សង្គ្រាមលោកលើកទី២មកម្ល៉េះ។

លោកChikahito Haradជាមន្ត្រីជាន់ខ្ពស់ តំណាងភាគីជប៉ុននិងជាអគ្គរដ្ឋទូត ទទួលបន្ទុកផ្នែកទំនាក់ទំនងជប៉ុនរូស្ស៊ី និងលោកអនុរដ្ឋមន្ត្រីការបរទេសIgor Morgulovដែលបានជួបគ្នាកាលពីព្រឹកថ្ងៃច័ន្ទ  នាទីក្រុងតូក្យូមុនដំណើរ មកដល់នៃការពិភាក្សាកំពូលរវាង មេដឹកនាំនៃប្រទេសទាំងពីរ។

គួររំលឹកដែរនៅក្នុងការពិភាក្សាគ្នា មួយតាមទូរស័ព្ទរវាងលោកAbeនិងPutinកាលពី ថ្ងៃទី២២មករាបានយល់ព្រមជាមួយនឹងលោកPutinក្នុងការធ្វើទស្សនកិច្ចក្រៅ ផ្លូវការទៅកាន់ រូស្ស៊ីមុននឹងធ្វើការអញ្ជើញលោកPutin មកធ្វើទស្សនកិច្ចនៅជប៉ុន វិញសម្រាប់ជំនួបន្ទាប់។

កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ទាំងពីរនៅថ្ងៃនេះ ក៏ត្រូវបានគេជឿជាក់ផងដែរថា បានពិភាក្សាគ្នាទៅលើបញ្ហាអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងដែលទើបនឹង បានធ្វើការបាញ់សាកល្បង ជាលើកទី៤របស់ខ្លួនកាលពី ខែមករា កន្លងទៅនេះ និងការបាញ់មីស៊ីលចមង្ងាយឆ្ងាយ របស់ខ្លួនកាលពីថ្ងៃទី៧កុម្ភះនេះផងដែរ៕