ទំនិញមួយចំនួន ធំ នាំចូលកម្ពុជា មានស្តង់ដារ ខណៈទំនិញ មួយចំនួន ហួសដឺឡេ

ភ្នំពេញ៖ អនុប្រធានសាខា កាំកុងត្រូលផែស្ងួត ចុងទី ភ្នំពេញ លោកខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់ ថា ទំនិញដែលនាំចូលនៅ តាមព្រំដែនមួយចំនួនធំ ពុំមានហួស កាលបរិច្ឆេទ កំណត់នោះទេ។

ការបញ្ជាក់ដូចនេះ បានធ្វើឡើងបន្ទាប់ ពីមន្រ្ដីនៃអគ្គនាយកដ្ឋាន កាំកុងត្រូល បានចុះអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាព ចំណីអាហារ ដល់សិស្សានុសិស្ស និងអាជីវករ នៅវិទ្យាល័យច្បារអំពៅ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកខៀវ បញ្ញាវឌ្ឍន៍ បានមានប្រសាសន៍ ថា "ជាទូទៅមានការឲ្យ ខមមិន ច្រើនពីបញ្ហាទំនិញហួសដឺឡេ ហេតុអ្វីបាន ឲ្យនាំចូល!…ប៉ុន្ដែសូមបញ្ជាក់ថា ទំនិញមួយចំនួនធំ គឺនាំចូលអត់មាន ហួសដឺឡេនោះទេ ប៉ុន្ដែដោយសារការរក្សាទុក របស់គាត់ ការលក់មិនដាច់ជាដើម ជួនណាគាត់ទិញមក លក់តិចតួច យកមកលាយឡំគ្នា អញ្ចឹងទៅ នៅកប់ណាមួយទៅ អញ្ចឹងយើងត្រូវរើ មើលហើយប្រាប់គាត់ថា ទំនិញនេះហួសដឺឡេ ឬមិនហួសដឺឡេ អញ្ជើញមិនប្រាកដថា ទំនិញហួសដឺឡេទាំងអស់ហ្នឹង សុទ្ធតែនាំចូលពីព្រំដែននោះទេ"។  

លោកអនុប្រធានសាខា បានបញ្ជាក់ថា លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកាំកុងត្រូល តែងតែមានចំណាត់ការម៉ឺងមាត់ ដើម្បីទប់ស្កាត់ការលួចលប នាំចូលចំណីអាហារ ដែលពុំមានសុវត្ថិភាព តាមមាត់ច្រកព្រំដែន ក៏ដូចជាការទប់ស្កាត់ ចំណីអាហារដែលពុំមានសុវត្ថិភាព លើទីផ្សារផងដែរ។

ដោយចំណាត់ការ ម៉ឹងម៉ាត់ទាំងនៅព្រំដែន ទាំងនៅលើទីផ្សារនេះ និងឆ្លៀតឱកាសដែល ចំណេះដឹងអំពី សុវត្ថិភាពចំណីអាហារ របស់បងប្អូនអាជីវករលក់ដូរ ក្នុងសាលារៀននិងប្អូនៗ សិស្សានុសិស្សនៅមានកំរិត ឈ្មួញខិលខូចតែងតែ លួចបង្វែរបញ្ចូលចំណី ដែលពុំមានសុវត្ថិភាព នោះតាមសាលា។

លោកអនុប្រធានសាខា បានឲ្យដឹងបន្ថែម ថា ការចុះផ្សព្វផ្សាយ ចំណេះដឹងអំពី សុវត្ថិភាពចំណីអាហារ តាមគ្រឹះស្ថានសិក្សា មានសារៈសំខាន់ មិនត្រឹមតែផ្តល់ចំណេះដឹង អំពីសុវត្ថិភាព ម្ហូបអាហារដល់ប្អូនៗ និងគ្រួសាររបស់ពួកគាត់នោះទេ ប៉ុន្តែការចុះអប់រំណែនាំ ដល់អាជីវលក់ដូរក្នុងសាលា បានរួមចំណែកយ៉ាងធំ ក្នុងការរកឃើញ ប្រភពចែកចាយចំណី អាហារដែលមិនមានសុវត្ថិភាព សំរាប់អ្នកបរិភោគ ទូទាំងប្រទេសផងដែរ៕

ទំនិញមួយចំនួន ធំ នាំចូលកម្ពុជា មានស្តង់ដារ ខណៈទំនិញ មួយចំនួន ហួសដឺឡេ

ទំនិញមួយចំនួន ធំ នាំចូលកម្ពុជា មានស្តង់ដារ ខណៈទំនិញ មួយចំនួន ហួសដឺឡេ

ទំនិញមួយចំនួន ធំ នាំចូលកម្ពុជា មានស្តង់ដារ ខណៈទំនិញ មួយចំនួន ហួសដឺឡេ