សហចៅក្រម ស៊ើបអង្កេត ចេញដីការសម្រេច បំបែកសំណុំរឿង បែកចេញ ពីសំណុំរឿង០០៤

ភ្នំពេញ ៖ សហចៅក្រមស៊ើប អង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅកាត់ថាសាលាក្តី ខ្មែរក្រហម បានចេញដីការសម្រេច បំបែកសំណុំរឿង ទាក់ទង អ៊ឹម ចែមចេញពីសំណុំរឿង០០៤ ។

  យោងតាមសេចក្តីប្រកាសព័តមាន របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ នេះបានឲ្យដឹងដឹកថា សហចៅក្រមស៊ើបអង្កេត បានចេញដីការសម្រេចបំបែក សំណុំរឿងជនត្រូវចោទ អ៊ឹម ចែម ចេញពីសំណុំរឿង០០៤ ហើយចាត់ជាសំណុំ រភងថ្មីមួយគឺ សំណុំរឿង០០៤/០១។

  សេចក្តីប្រកាសព័តមានបញ្ជាក់ថា« កាបំបែកសំណុំរឿងនេះ គឺដើម្បីធានាសិទ្ធិរបស់ជនត្រូវចោទ ចំពោះការកំណត់ បទចោទ ប្រឆំាងនឹងរូបគាត់ដោយគ្មានការពន្យាពេល»។

ប្រភពដដែលបន្តថា  ដោយការពិចារណាដល់សេចក្តីជូនដំណឹងពីការបិទបញ្ចប់កិច្ចស៊ើបសួរ ប្រឆាំងអ៊ឹម ចែមដែលបានចេញកាលពីថ្ងៃទី១៨ខែ ធ្នូ ឆ្នាំ២០១៥  ខណៈដែលការស៊ើបអង្កេតប្រឆាំង នឹងជនត្រូវចោទ ផ្សេងទៀត  ក្នុងសំណុំរឿង០០៤ កំពុងបន្តនៅឡើយ  សហចៅក្រមស៊ើបអង្កេត យល់ឃើញថាវាជាការត្រឹមត្រូវ និង ដើម្បីផលប្រយោជន៍យុត្តិធម៌ត្រូវបំបែកចោទអ៊ឹម ចែមចេញពី សំណុំរឿង០០៤ ។ ការណ៍នេះនឹងអនុញ្ញាតឲ្យ នីតីវិធីប្រឆំាងនឹង អ៊ឺម ចែមឈានដល់ការបិទបញ្ចប់ ខណៈដែលការស៊ើបអង្កេតនៅតែបន្តបំពោះផ្នែក ដែលនៅសេសសល់ក្នុងសំណុំរឿង០០៤ ៕

សហចៅក្រម ស៊ើបអង្កេត ចេញដីការសម្រេច បំបែកសំណុំរឿង បែកចេញ ពីសំណុំរឿង០០៤

សហចៅក្រម ស៊ើបអង្កេត ចេញដីការសម្រេច បំបែកសំណុំរឿង បែកចេញ ពីសំណុំរឿង០០៤