អាជ្ញាធរ ខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យ នៅចំណុចផ្សារ ដើមអម្ពិល

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ ដឹកនាំកម្លាំង ដោយការបញ្ជាផ្ទាល់ពី លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ  ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ នៅចំណុចផ្សារដើមអម្ពិល និងតាមបណ្តាយផ្លូវ លេខ១៩២៨ (វិថីឧកញ៉ា ម៉ុងឫទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិបតិ្តការ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ ដោយមានកាត់ទម្លាក់សំយ៉ាបយីហោ សំយ៉ាបផ្ទះ រុះរើតូប សម្ភារទំនិញ ដែលបងប្អូនអាជីវករសាងសង់ និងបន្តដាក់តាំងលក់ដូរ រំលោភលើចិញ្ចើមផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យនេះ  អាជ្ញាធរខណ្ឌមិនរាថយ ក្នុងការអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់នោះឡើយ និងបន្តខិតខំចុះរៀបចំផ្លូវសាធារណៈ ជាពិសេសដងវិថីនិងផ្លូវលំសំខាន់ៗ ឲ្យមានរបៀបរៀបរយនិង សោភ័ណភាពល្អ។ ហើយក៏មានប្រជាពលរដ្ឋមួយចំនួន ដែលបានសង់សំយ៉ាបផ្ទះ និងរបងថ្មមកលើចិញ្ចើម ផ្លូវ ក៏បានធ្វើកិច្ចសន្យាឈប់សង់សំយ៉ាបផ្ទះ និងរបងថ្ម មកលើចិញ្ចើមផ្លូវទៀតដែរ។  

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌសែនសុខ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយ អាជ្ញាធរខណ្ឌ ក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អស្អាត ដើម្បីអភិវឌ្ឍន៍ក្នុង មូលដ្ឋានខណ្ឌ៕