អាវុធហត្ថខណ្ឌ ច្បារអំពៅ បង្ក្រាបជនសង្ស័យ ៥នាក់ពាក់ព័ន្ធ និងករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំង អាវុធហត្ថខណ្ឌច្បារអំពៅ ដឹកនាំដោយ លោកមេបញ្ជាការ គិត សុផល នៅម៉ោងប្រមាណ ៩៖៤៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានធ្វើការបង្ក្រាប មនុស្ស៥នាក់ ពាក់ព័ន្ធ និងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំនុច ក្រុម៨ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បើតាមមន្រ្តីអាវុធហត្ថខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួន ទី១.ឈ្មោះ កុល ខេមរា ហៅ អាខ្លា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២.ឈ្មោះ រត្ន័ សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី៣.ឈ្មោះ ចេត រតនះ ហៅ អាយក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, ទី៤.ឈ្មោះ ស្រេង វាសនា ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករផ្សារដែក មានទីលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងទី៥.ឈ្មោះ ហេង សូដារ៉ាត់ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅ ក្នុងបុរីមហាសេដ្ឋីទួលសង្កែរ សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ។

មន្រ្តីអាវុធហត្ថបានបន្តទៀតថា ក្នុងប្រតិបត្តិការនះ សមត្ថកិច្ចដកហូតបាន ក្រាមពណ៌សរថ្លា ចំនួន២០កញ្ចប់ (ធំ១០តូច១០), ជញ្ជីងថ្លឹង សារធាតុ ញៀន ចំនួន០២គ្រឿង, ទូរសព្ទ័ចំនួន៣គ្រឿង, ដែកកេះមួយចំនួនធំ, ៥.ឧបករណ៍ប្រើប្រាស់ សារធាតុញៀន ចំនួន០២, ស្លាកលេខម៉ូតូ ចំនួន០១ បន្ទះ (1N9097 P.P), ម៉ូតូ០២គ្រឿង (សង់សេ១២៥ពណ៌ខ្មៅ សេរី២០១៤ ឡើង២០១៥ពាក់ស្លាកលេខ (1CF2745 P.P) នឹងសង់សេ១២៥ ពណ៌ខ្មៅសេរី២០១១ ពាក់ស្លាកលេខ1BA5453 P.P និងកាបូបស្ពាយចំនួន០២។

បច្ចុប្បន្នៈជនសង្ស័យ នឹងវត្ថុតាងបញ្ជូនទៅកាន់ ការិយាល័យប្រឆាំង គ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕

អាវុធហត្ថខណ្ឌ ច្បារអំពៅ បង្ក្រាបជនសង្ស័យ ៥នាក់ពាក់ព័ន្ធ និងករណីគ្រឿងញៀន

អាវុធហត្ថខណ្ឌ ច្បារអំពៅ បង្ក្រាបជនសង្ស័យ ៥នាក់ពាក់ព័ន្ធ និងករណីគ្រឿងញៀន

អាវុធហត្ថខណ្ឌ ច្បារអំពៅ បង្ក្រាបជនសង្ស័យ ៥នាក់ពាក់ព័ន្ធ និងករណីគ្រឿងញៀន