ឃាត់ខ្លួនបុរសម្នាក់ តាមដីការតុលាការ ពីបទហឹង្សាដោយចេតនា

ស្វាយរៀង៖ មន្រ្តីអាវុធខេត្តស្វាយរៀង នៅពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះអនុវត្តដីការបស់តុលាកាខេត្តដែល ឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា ស្ថិតនៅភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

មន្រ្តីអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនតាមដីកា ឈ្មោះ ថាច់ ហូវ ភេទប្រុស អាយុ ៣៤ឆ្នាំមានទីលំនៅ ភូមិកណ្តាល ត្រូវបានចៅក្រមសាលាដំបូងខេត្តស្វាយរៀង លោក កើត សំាង ចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅចំនុច ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឃាត់ខ្លួនបុរសម្នាក់ តាមដីការតុលាការ ពីបទហឹង្សាដោយចេតនា