សម្តេចតេជោ៖ អ្នកមានសិទ្ធិផ្ញើសំបុត្រ ឲ្យមកខ្ញុំ ហើយខ្ញុំមានសិទ្ធអត់ទទួល

ភ្នំពេញៈ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានឲ្យគេបញ្ជូនលិខិត របស់សមាជិកព្រឹទ្ធសភាទាំង ៧រូប របស់សហរដ្ឋអាម៉េរិក ឲ្យត្រលប់ទៅម្ចាស់ដើមវិញ ដែលសំបុត្រនោះត្រូវបានគេដឹងខ្លឹមសារ មានការពាក់ព័ន្ធទៅនឹង សកម្មជនគណបក្សសង្គ្រោះជាតិ ក៏ដូចជាបញ្ហាសិទ្ធិមនុស្សនៅ កម្ពុជា។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងនៅក្នុងពិធីសំណោះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាម៉េរិក រដ្ឋកាលីហ្វ័រញ៉ា នៅមុនកិច្ចប្រជុំ អាស៊ាន-អាម៉េរិក នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា «អ្នកឯងមានសិទ្ធផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធអត់ទទួល ហើយផ្ញើសំបុត្រទៅឲ្យអ្នកឯងវិញ អាហ្នឹងសិទ្ធទល់សិទ្ធតើ!»៕

សម្តេចតេជោ៖ អ្នកមានសិទ្ធិផ្ញើសំបុត្រ ឲ្យមកខ្ញុំ ហើយខ្ញុំមានសិទ្ធអត់ទទួល