បុរសម្នាក់ យកកាប៊ីកាំភ្លើង ចាក់សម្លាប់ បុរសម្នាក់ទៀត ក្នុងខេត្តព្រៃវែង

ព្រៃវែង៖ នៅវេលាម៉ោង ៩និង៤៥នាទី ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦បុរសម្នាក់ឈ្មោះ លី សុធារៈ អាយុ១៨ឆ្នាំ បានយកកាប៊ីកាំភ្លើង ចាក់ទៅលើបុរសម្នាក់ ទៀតឈ្មោះ ជុំ រីឆាត អាយុ១៩ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ក្នុងពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ។

ប្រភពព័ត៌មានបន្ថែមបានឲ្យដឹងថានៅថៃ្ងនេះវេលាម៉ោង៩និង៤៥នាទីមានករណីឃាតកម្មមួយកើតឡើងនៅចំនុចក្រៅរបងឆៀងខាងកើតវិទ្យាល័យព្រៃពោន ដែលបានបង្កឡើងដោយជនល្មើសឈ្មោះ លី សុធីរៈ ភេទប្រុសអាយុ១៨(១៩៩៨)ឆ្នាំរស់នៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានយកកាប៊ីកាំភ្លើងចាក់ទៅលើឈ្មោះ ជុំ រីឆាតភេទប្រុសអាយុ១៩ឆ្នាំពីក្រោយចំខ្នងផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ពេលដឹកដល់មន្ទីពេទ្យបង្អែកបានស្លាប់។

សាកសពជនរងគ្រោះបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈ សមត្ថកិច្ចកំពុងតាម ស្វែងរកចាប់ខ្លួនជនបង្កហេតុយ៉ាងយកចិត្តទុកដាក់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

បុរសម្នាក់ យកកាប៊ីកាំភ្លើង ចាក់សម្លាប់ បុរសម្នាក់ទៀត ក្នុងខេត្តព្រៃវែង

បុរសម្នាក់ យកកាប៊ីកាំភ្លើង ចាក់សម្លាប់ បុរសម្នាក់ទៀត ក្នុងខេត្តព្រៃវែង