លោក គីម ជុង​អ៊ុន ជំរុញ​ឲ្យ​បាញ់​រុ​ក្កែ​ត​បន្ថែមទៀត​

​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ទទូច​ឲ្យ​បាញ់​ផ្កាយរណប​ជាច្រើន​ទៀ​តទៅ​លំហ​អាកាស ក្រោយ​ពេលដែល​ប្រទេស​នេះ​បាន​បាញ់​រុ​ក្កែ​ត​ចម្ងាយ​ឆ្ងាយ​ដោយ​ជោគជ័យ​កាលពីដើម​ខែកុម្ភៈ​។ ការលើកឡើង​នេះ​គឺជា​សកម្មភាព​គឃ្លើនរ​បស់​កូរ៉េខាងជើង បើទោះជា​សហគមន៍​អន្តរជាតិ​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​រដ្ឋ​ដ៏​ក្រីក្រ​នេះ​ក៏ដោយ​។

​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​សន្យា​បាញ់​ផ្កាយរណប​ជាច្រើន​ទៀត​ទៅក្នុង​លំហ​អាកាស ក្រោយពេល​ទីក្រុង​ព្យុងយ៉ាង​ទទួលជោគជ័យ ក្នុងការ​បាញ់​រុ​ក្កែ​ត​ផ្កាយរណប​ទៅកាន់​លំហ​អាកាស នាពេល​ថ្មីៗ​កន្លងមក​។ នេះ​គឺ​ល្មើស​នឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ ដែល​ហាម​របប​កុម្មុយនីស្ត នេះ​បាញ់​ឬ​សាកល្បង​អាវុធ​និង​កាំជ្រួច​អ្វី​ទាំងអស់​។​

​បើតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក គីម ជុង​អ៊ុន បានរៀបចំ​ពិធី ជប់លៀង​ដើម្បី​អបអរសាទរ​ចំពោះ​ក្រុមមន្ត្រី និង​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​ដែលមាន​ស្នាដៃ​ក្នុង​បាញ់​រ៉ុ​ហ្កែ​ត​។ ឆ្លៀត​ក្នុងឱកាស​នោះ មេដឹកនាំ​វ័យក្មេង រូបនេះ​បាន​លើកឡើងថា ការបាញ់​នេះ ចំ​ពេលដែល​កម្លាំង​រប​ស់ស​ត្រូវ កំពុង​ព្យាយាម​កម្ទេច​កូរ៉េខាងជើង​។

​ជាមួយគ្នា​នោះ លោក គីម ជុង​អ៊ុន បាន​ប្រាប់​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​ឲ្យ​យក ជោគជ័យ​នៃ​ការបាញ់​លើក​នេះ ជា​គំរូ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កាន់​ប្រសើរ​ថែមទៀត ក្នុង​សម្រេច​ឲ្យ​បាន​គោលដៅ ក៏ដូចជា​បង្កើន​សមត្ថ​ភាព​ដែល​អាច​បាញ់​ផ្កាយរណប កាន់តែច្រើន​ទៀត​ទៅក្នុង​លំហ​អាកាស​។ លោក​ចាត់ទុក​ភាពជោគជ័យ​នេះ កើតឡើង​ដោយសារ​ការលះបង់​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​បក្ស​កុម្មុយនីស្ត​កូរ៉េ​។​

​ជាការ​កត់សម្គាល់ កូរ៉េខាងជើង​ហាក់ដូច​ជា​មិន​ខ្វល់​នឹង​ការព្រមាន​របស់ សហគមន៍​អន្តរជាតិ​នោះទេ​។ គ្រាន់តែ​ចូលឆ្នាំ​២០១៦​ភ្លាម កូរ៉េខាងជើង​ប្រកាសថា ខ្លួន​បាន​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ដែល​នោះ​ជាការ សាកល្បង​លើក​ទី​បួន​របស់​កូរ៉េខាងជើង​។ ក្រោយមក​មួយខែ ពោលគឺ​ថ្ងៃទី​៦ ខែកុម្ភៈ កូរ៉េខាងជើង​ក៏​ធ្វើ​ឲ្យ​អន្តរជាតិ​ខឹងសម្បារ​ម្ដងទៀត​ដោយបាន​បាញ់​រ៉ុ​ហ្កែ​ត ផ្កាយរណប​ទៅក្នុង​លំហ​អាកាស ដ្បិត​ប្រទេស​នេះ​ល្មើ​សនឹង​ការហាមឃាត់​ការ ប្រើប្រាស់​បច្ចេកវិទ្យា​ប៉ា​លី​ស្ទិ​ក​។

​ជាមួយនឹង​ការ​ល្មើស​បម្រាម​ម្ដង​ហើយ​ម្ដងទៀត សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​អាស៊ី​របស់ខ្លួន​កំពុងតែ​ព្យាយាម​ដាក់ចេញ​វិធានការ​ថ្មី​បន្ថែមទៀត ជាពិសេស​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​សម្រេច​ដាក់ទណ្ឌកម្ម​ឲ្យ​កាន់តែ ធ្ងន់ធ្ងរ​លើ​កូរ៉េខាងជើង​។ ក្រៅពីនេះ អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ជាពិសេស កូ​រ៉​ខាងត្បូង​ក៏បាន​ពិភាក្សា​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង ជាការ​ឆ្លើយតប​នឹង​ការបាញ់​រុ​ក្កែ​ត​ពី​សំណាក់​កូរ៉េខាងជើង​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​