ក្រុមប្លន់ប្រដាប់អាវុធ ចាប់ផ្តើមធ្វើសកម្មភាពជាថ្មី នៅយប់នេះ ចូលប្លន់ផ្ទះប្រជាពលរដ្ឋ នៅកំពុងស្វាយ

កំពង់ធំ៖ក្រោយពីស្ងាត់មួយរយៈ នៅម៉ោងប្រមាណជិត៨ យប់ថ្ងៃទី១៥ ខែកុម្ភៈ នេះ ក្រុមជនប្រដាប់អាវុធ ចាប់ផ្តើមធ្វើសកម្មភាពជាថ្មីម្តងទៅ រំលងមួយថ្ងៃទិវា នៃក្តីស្រឡាញ់ ដោយក្រុមចោរបានប្រើអាវុធ AK47 ចូលប្លន់ផ្ទះប្រជាពលរដ្ឋយកប្រាក់អស់ប្រមាណ ១៣០០០ដុល្លារ រួចគេចខ្លួនបាត់អស់។

បើតាមអ្នកភូមិសានគរ បានឲ្យដឹងថា ករណីប្លន់នេះ គឺស្ថិតនៅក្នុងផ្ទះ លោក ប៊ួយ សុខលី ដែលមានមុខរបរបើកវីង នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រុមចោរមានគ្នាប្រមាណ ៣នាក់ ប្រដាប់ដោយអាវុធ AK47 មួយដើម និងអាវុធខ្លីមួយដើម ចូលប្លន់នៅម៉ោងជិត៨ យប់ថ្ងៃទី១៥ នេះ ដោយប្រមូលរបស់របរមានតម្លៃ មួយចំនួន និងប្រាក់ប្រមាណ ១៣០០០ដុល្លារ។

ក្រោយសកម្មភាពប្លន់នេះ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានចុះមកអន្តរាគមនភ្លាមៗ និងបន្តស្វែងរកក្រុមជនប្លន់ប្រដាប់អាវុធនេះ យកមកផ្តន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ម៉េង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថាលោកអត់ដឹងករណីប្លន់នេះទេ ខណៈលោកឧត្តមសេនីយ៍ គាត ចន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ អត់លើកទូរស័ព្ទ