រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ស្ថិត​ក្នុង​លំដាប់​កំពូល​នៅ​រោងភាពយន្ត​ចំនួន ២


រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ស្ថិត​ក្នុង​លំដាប់​កំពូល​នៅ​រោងភាពយន្ត​ចំនួន ២

រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” បាន​ស្ថិត​នៅ​លើ​លំដាប់​កំពូល​ក្នុង​ចំណោម​ភាពយន្ត​បរទេស ៣ ចំណង​ជើង​ផ្សេង​ទៀត ដែល​បាន​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត Platinum Cineplex និង Major Cineplex by Cellcard។ នេះ​បើ​យោង​តាម​លោក សៅ សុខនី អ្នក​ចាត់ការ​ទូទៅ​រោង​ភាពយន្ត​ទាំង​ពីរ។

 

រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ស្ថិត​ក្នុង​លំដាប់​កំពូល​នៅ​រោងភាពយន្ត​ចំនួន ២

 

លើ​បណ្ដាញ​សង្គម អ្នក​ចាត់ការ​ទូទៅ​រូប​នេះ​បាន​សរសេរ​ថា ស្ទើរ​តែ ១ សប្ដាហ៍​ហើយ ដែល​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះ​ស្ថិត​នៅ​លំដាប់​កំពូល ហើយ​នៅ​តែ​មាន​អ្នក​ចូល​ទស្សនា។ លោក​បន្ត​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​វ័យ​ក្មេង​មក​ពី​ផលិតកម្ម​ផលិតកម្ម Rock”។ លោក​សង្ឃឹម​ថា នឹង​បាន​ទទួល​ភាពយន្ត​ថ្មី​មាន​គុណភាព​ផ្សេង​ទៀត ដើម្បី​ចាក់​បញ្ចាំង​បំពេញ​បំណង​ទស្សនិកជន​របស់​ខ្លួន។

 

បើ​យោង​ទៅ​តាម Screenរោង​ភាពយន្ត​ទាំង​ពីរ​ខាង​លើ​បង្ហាញ​ថា ក្រៅ​ពី​ភាពយន្ត​រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” នៅ​មាន​ភាពយន្ត​បរទេស​៣​ចំណង​ជើង​ផ្សេង​ទៀត​កំពុង​ចាក់​បញ្ចាំង​ផង​ដែរ។ ក្នុង​នោះ​រួម​មាន​រឿង ” DEAD POOL” របស់​ហូលីវូដ, រឿង “ស្ដេច​ស្វា​ស៊ុន​អ៊ួខុង ២០១៦” របស់​ចិន និង​រឿង “ស្អឹង​មិន​ដី ស្អី​មិន​ដឹង” របស់​ថៃ​ជា​ដើម៕

 

រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ស្ថិត​ក្នុង​លំដាប់​កំពូល​នៅ​រោងភាពយន្ត​ចំនួន ២

អត្ថបទ៖ សំ ជំនាញ