គាវ​ចំហុយ​ផ្សារ​លើ ក្រុងព្រះសីហនុ រសជាតិ​ឈ្ងុយឆ្ងាញ់​

គាវ​ចំហុយ​ផ្សារ​លើ ក្រុងព្រះសីហនុ រសជាតិ​ឈ្ងុយឆ្ងាញ់​

ជន​ជាតិ​ចិន​ភាគច្រើន​តែងតែ​បណ្ដុំ​គ្នា​ជា​ក្រុម​ និង​ជា​បក្សពួក​មិន​ថា​ទៅដល់​ទីកន្លែង​ណា​ទេ ដែល​មាន​ទាំង​វប្បធម៌ សិល្បៈ ប្រពៃណី និង​ ភាសា​ជាដើម។

 

 
គាវ​ចំហុយ​ផ្សារ​លើ ក្រុងព្រះសីហនុ រសជាតិ​ឈ្ងុយឆ្ងាញ់​

 

 

ជាមួយគ្នា​នោះ​ដែរ គេ​មើល​ឃើញថា​ពួកគេ​ក៏បាន​សាប​ព្រួស​ស្នាដៃ​ម្ហូបអាហារ​ដ៏​ពេញ​និយម​មួយ​ចំនួន​របស់​ប្រជាជន​ចិន​ផងដែរ។ នៅ​ក្រុងព្រះសីហនុ គេ​ឃើញ​មាន​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះថា.., មាន​ទីតាំងនៅ​ខាងត្បូង​ផ្សារ​លើ។

 

ហាង​លក់​ម្ហូប​ចិន​បើក​បម្រើ​សេវាកម្ម​បែប​ជា​លក្ខណៈ​គ្រួសារ ដែល​មាន​ម្ចាស់​ហាង និង​ចុងភៅ​ជា​ជន​ជាតិ​ចិន។ ភោជនីយដ្ឋានមាន​អាហារ​មួយ​ចំនួន និង​មី​បែប​ធ្វើ​ដោយ​ខ្លួនឯង ឬ​ហៅថា Homemade

 

 គាវ​ចំហុយ​ផ្សារ​លើ ក្រុងព្រះសីហនុ រសជាតិ​ឈ្ងុយឆ្ងាញ់​

 

 

ម្ចាស់​ហាង​បាន​ឲ្យ​ដឹងថា ភោជនីយដ្ឋាន​នេះ​បើក​ដំណើរការ​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​សម្រាប់​ទីតាំង​ថ្មី​នេះ​បើក​បាន១ឆ្នាំ​ប៉ុណ្ណោះ ហើយ​ថែមទាំង​មាន​អតិថិជន​ច្រើន​ទៀត ជាពិសេស​ជនជាតិ​ចិន។ លោក​បន្ថែម​ថា ភ្ញៀវ​ខ្មែរ​មាន​មួយ​ចំនួន​ដែល​ចូល​មក​ទទួលទាន​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​លោក ដោយ​ពួកគាត់​មាន​ចំណូលចិត្ត​ទៅលើ​អាហារ​ចិន។

 

តាម​ការ​កត់សម្គាល់ ម្ហូបអាហារ​ដែល​ការ​ពេញ​និយម និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាងគេ​នៅក្នុង​ភោជនីយដ្ឋាន​របស់​លោក​គឺ គាវ​ចំហុយ និង មី​ស៊ុប ដែល​មី​សរសៃ​ធំ​តូច​ទាំងនោះ​ជា​ការ​ផលិត​ដោយ​ផ្ទាល់​របស់​លោក។ រីឯ​គាវ​ចំហុយ​ក៏​ផលិត និង​ចម្អិន​ដោយ​ខ្លួនឯង លក់​ក្នុង​តម្លៃ​ត្រឹមតែ ២ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​​ចាន៕

 

 
គាវ​ចំហុយ​ផ្សារ​លើ ក្រុងព្រះសីហនុ រសជាតិ​ឈ្ងុយឆ្ងាញ់​

 

គាវ​ចំហុយ​ផ្សារ​លើ ក្រុងព្រះសីហនុ រសជាតិ​ឈ្ងុយឆ្ងាញ់​

 

គាវ​ចំហុយ​ផ្សារ​លើ ក្រុងព្រះសីហនុ រសជាតិ​ឈ្ងុយឆ្ងាញ់​

 

អត្ថបទ៖ កើត ចន្ទ្រា