​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​


​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

​​​ក្នុង​​ប្រទេស​ តាម​តំបន់​ តាម​សហគមន៍​​នីមួយ​ៗ​ជុំវិញ​ពិភព​លោក​ ​តែង​តែ​មាន​ទំនៀម​​ទម្លាប់​ប្រពៃណី​រៀប​ការ​ខុស​ៗ​គ្នា ​ដែល​បុព្វបុរស​ដូន​តា​របស់​ពួកគេ​បន្សល់​ទុក​ឲ្យ។ ​នៅ​ថ្ងៃ​រៀប​ការ​ ប្រពៃណី​ខ្លះ កូន​កំលោះ​​កូន​ក្រមុំ ​ត្រូវ​កាត់​នំ​ខេក កាត់​ផ្លែឈើ រាំ​ច្រៀង​​ និង​ធ្វើ​សកម្មភាព​ប្លែកៗ​​ជា​ច្រើន​ទៀត​​ ដែល​យើង​កម្រ​បាន​​ឃើញ និង​ឮ។ ​ខាង​ក្រោម​នេះ​ ​ជា​ទំនៀម​ទម្លាប់​តាម​​ប្រទេស​ ​និង​តាម​តំបន់​​ចំនួន ១២ ​ដែល​មាន​​ប្រពៃណីរៀប​ការ​​ខុស​​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍​​៖

 

១. ​លើ​កោះ​ហ្វីជី

​​​​ខាង​ប្រុស​ ​​​ត្រូវ​ស្វែង​រក​​​កាដូ​ប្លែក​​មួយ​ ​​មុន​ពេល​​សុំ​​ខាង​ស្រី​រៀប​ការ ​ហើយ​កូន​កំលោះ ​ត្រូវ​បង្ហាញ​​​​ខ្សែ​ក​ធ្មេញ​ត្រី​បាឡែន ​ឲ្យ​អនាគត​​ឪពុក​ក្មេក​បាន​ឃើញ ដើម្បី​បញ្ជាក់​ថា​កូន​កំលោះ​​​ជា​មនុស្ស​ក្លាហាន។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

២. ​ប្រទេស​ស្កុតឡែន

​​​​​នេះ​ជា​​ប្រពៃណី​គួរ​ឲ្យ​ឈឺ​ខ្លួន​មួយ​ ​គឺ​នៅ​ថ្ងៃ​​​ Pre-wedding ​​កូន​កំលោះ កូន​ក្រមុំ​​ត្រូវ​គេ​ចង ​​ឲ្យ​មិត្តភ័ក្ដិ​ បងប្អូន ​គប់​អាហារ​សល់ ​ស៊ុត​ និង​ត្រី​ស្អុយ​លើ​ខ្លួន ​ដោយ​ជន​ជាតិ​ស្កុតឡែន ​មាន​ជំនឿ​ថា ​ប្រសិន​បើ​​គូស្នេហ៍​ទាំង​ពីរ​​អាច​ទ្រាំ​បាន​ពេល​នេះ ​នោះ​ក្រោយ​រៀប​ការ​ ពួក​គេ​អាច​ប្រឈម​នឹង​​​បញ្ហា​​នានា​បាន។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

៣. ប្រទេស​ចិន​

​នៅ​ពេល​កូន​កំលោះ​ ​​ចេញ​​ទទួល​កូន​ក្រមុំ ​កូន​កំលោះ​​ត្រូវ​ឆ្លង​កាត់​​​ក្រុម​អ្នក​កំដរ​ខាង​ស្រី​​​សម្ដែង​ធ្វើ​ជា​ខឹង​ ​កោង​កាច​ សកម្មភាព​ប្លែកៗ​ រួច​ពួកគេ​ត្រូវ​ទារ​ប្រាក់​ពី​កូនកំលោះ។ ​ទាំង​នេះ​ដើម្បី​​​បញ្ជាក់​ថា​​ក្ដី​ស្រលាញ់​របស់​កូន​កំលោះ​មាន​​ខ្លាំង​ប៉ុណ្ណា។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

៤. ​ប្រទេស​ម៉ូរីតាន

​​នារី​​​​​ម៉ូរីតានី ​​ត្រូវ​តែ​មាន​មាឌ​ធំ ​ពេញ​រូបរាង ធាត់ ​​ដើម្បី​បង្ហាញ​ពី​​​លាភ​សំណាង និង​​​​​វិបុលភាព​​ក្នុង​ពេល​រៀប​ការ។ ​លើស​ពី​នេះ ​អនាគត​កូន​ក្រមុំ ​ត្រូវ​គេ​បង្ខំ​​ឲ្យ​ហូប​ច្រើន ដើម្បី​ឲ្យ​ធាត់​​ សម្រាប់​ថ្ងៃ​រៀបការ។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

​​

 

៥. ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន

​កូន​កំលោះ​ កូនក្រមុំ​​​​ត្រូវ​យំ​ ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ដែល​​​តាម​ជំនឿ​ថា​​ធ្វើ​ឲ្យ​​អាពាហ៍ពិពាហ៍​នោះ​មាន​សុភមង្គល។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

៦. ​ប្រទេស Wale

​​ជា​រឿង​​ធម្មតា​ទៅ​ហើយ ដែល​បុរស​​​​ត្រូវ​ជូន​​​​ស្លាបព្រា​ឆ្លាក់​​ពី​ឈើ​​ជូន​មិត្ត​ស្រី ​ដើម្បី​ជា​សញ្ញា​បញ្ជាក់​ថា ​​​បុរស​​នឹង​មិន​ឲ្យ​នារី​នោះ​​ដាច់​បាយ​ឡើយ​ពេល​រៀប​ការ​រួច។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

៧. កោះ​កាលីម៉ាន់តាន់

​​ក្រុម​កុលសម្ព័ន្ធ​​​មួយ​ ​មិន​អនុញ្ញាត​ឲ្យ​កូន​កំលោះ​ កូន​ក្រមុំ​ចាកចេញ​ពី​ផ្ទះ​ឡើយថ្ងៃ​រៀបការ​ សូម្បី​តែ​ទៅ​​បន្ទប់​ទឹក​ គឺ​ត្រូវ​តែ​ទ្រាំ​ ​​ការ​ធ្វើ​បែប​នេះ​ត្រូវ​គេ​ជឿ​ថា​​នឹង​នាំ​​សំណាង​​ដល់​​អ្នក​​ទាំង​ពីរ។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

៨. ជន​ជាតិ Tujian ​នៅ​ចិន

​អនាគត​កូន​ក្រមុំ​តម្រូវ ​ឲ្យ​យំ​​​​មួយ​ថ្ងៃ​មួយ​ម៉ោង ​​និង​រយៈ​ពេល​មួយ​ខែ​មុន​​ រហូត​ដល់​ថ្ងៃ​រៀប​ការ ​ដើម្បី​ទទួល​បាន​សុភមង្គល​ពេល​រៀប​ការ​រួច។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

៩. ​ប្រទេស​នីហ្សេរីយ៉ា

​បុរស​​ត្រូវ​តែ​ស្លៀក​ពាក់​​​​បែប​ប្រពៃណី​ដូច​រូប​ខាង​ក្រោម​​ និង​សម្ដែង​​ភាព​ប៉ិន​ប្រសព្វ​របស់​ខ្លួន​ ឲ្យ​នារី​មើល ​ពេល​មើល​រួច​​ នារី​​មាន​សិទ្ធិ​អាច​ជ្រើស​រើស​​បុរស​​​​ដែល​ខ្លួន​គិត​ថា​សម្ដែង​បាន​ល្អ​ធ្វើ​ជា​​ប្ដី​។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

១០. ​​ប្រទេស​ក្រិក

​អំឡុង​ពេល​រៀប​ការ ​កូន​កំលោះ និង​កូន​ក្រមុំ​ ​​ត្រូវ​រាំ​បែប​ប្រពៃ​ណី​ឲ្យ​ភ្ញៀវ​ចូលរួម​ទស្សនា។ ពេល​កំពុង​រាំ​​ភ្ញៀវ​ទាំង​នោះ​​​យក​ក្រដាស​ប្រាក់​ ខ្ទាស់​ជាប់​នឹង​ឈុត​កូន​ក្រមុំ។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

១១.​ ​​ភាគ​ខាង​ត្បូង អាមេរិក

​​ប្រពៃ​ណី​នេះ​​​មាន​តាំង​ពី​យូរ​​មក​ហើយ ពោល​គឺ​សម័យ​ទាសករ ​ដែល​​​កូន​កំលោះ​កូន​ក្រមុំ​ស្បែក​ខ្មៅ​ ​តែង​តែ​លោត​លើ​​ដង​អំបោស​​​​ស្រុះគ្នា​ថ្ងៃ​រៀប​ការ ​ដើម្បី​បង្ហាញ​ពី​ជីវិត​ថ្មី​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន ហើយ​ប្រពៃណី​នេះ ​ត្រូវ​បាន​គូ​ស្នេហ៍​ខ្លះ​​បន្ត​​ប្រកាន់​ខ្ជាប់​ផង​ដែរ។

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

១២. ​ឥណ្ឌា ​

កូនក្រមុំ​​ត្រូវ​គេ​គូរ​សាក់​ផ្កា Henna ​ពេល​រៀប​ការ។ ​ សាក់​ទាំង​នោះ​​បង្ហាញ​​ពី​​សម្រស់​ដ៏​​អស្ចារ្យ​របស់​កូន​ក្រមុំ៕

 

​ប្រពៃណី​រៀប​ការ​​ប្លែក​ៗ​​​​នៅ​​​​​ ១២​ប្រទេស ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​

 

 

ចុចអាន៖ គូ​ស្នេហ៍​​​​សុំ​រៀបការ​កំពូល​ផ្អែម​​ ឈ្នះ​​ពាន​សុំ​រៀប​ការ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ

ចុចអាន៖ បុរស​ម្នាក់​​​ទិញ​​កន្ទប​កូនង៉ែត៤៥០០​ដុំ សុំ​មិត្ត​ស្រី​មាន​ផ្ទៃពោះ​រៀបការ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Lifebuzz​