ក្មេង​ប្រុស​​​ជម្នះ​ចង់​ផ្ដាច់​ប្រដាប់​ភេទ រហូត​​​​ប្ដូរ​ខ្លួន​ជា​ស្រី​តាំង​ពី​អាយុ​៦ឆ្នាំ


ក្មេង​ប្រុស​​​ជម្នះ​ចង់​ផ្ដាច់​ប្រដាប់​ភេទ រហូត​​​​ប្ដូរ​ខ្លួន​ជា​ស្រី​តាំង​ពី​អាយុ​៦ឆ្នាំ

​​កុមារី​កែ​ភេទ​ម្នាក់​​រស់​នៅ​ទីក្រុង​ម៉ែលប៊ន​ ​ប្រទេស​អូស្ត្រាលី ​បាន​​ព្យាយាម​​ទាញ​ផ្ដាច់​​​​ប្រដាប់​ភេទ​របស់​ខ្លួន​ចេញ​ ​ហើយ​​មិន​ព្រម​ផឹក​ទឹក​នៅ​សាលារៀន​ ​និង​មិន​ប្រើប្រាស់​បង្គន់​​​ក្មេង​ប្រុស ​​ដើម្បី​ចង់​ក្លាយ​ជា​​មនុស្ស​ស្រី។

 

ក្មេង​ប្រុស​​​ជម្នះ​ចង់​ផ្ដាច់​ប្រដាប់​ភេទ រហូត​​​​ប្ដូរ​ខ្លួន​ជា​ស្រី​តាំង​ពី​អាយុ​៦ឆ្នាំ

​​

កុមារ​នេះ​មាន​ឈ្មោះ Briella Carmichael ​កើត​​​​ពី​ផ្ទៃ​ជា​ម្ដាយ ​ជា​ក្មេង​ប្រុស​សុទ្ធ ​​​ប៉ុន្តែ​រូប​គេ​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ស្រី​ ​ចាប់​តាំង​ពី​ចេះ​ដើរ​តេះតះ​មក​ម្ល៉េះ​។ ​​ពេល​នៅ​តូច ​រូប​គេ​ចូល​ចិត្ត​របស់​​​​លេង​ ​និង​សំលៀកបំពាក់​ បែប​មនុស្ស​ស្រី។ ថ្ងៃ​មួយ​ គេបាន​ប្រាប់​ម្ដាយ​ថា ​ពេល​មើល​កញ្ចក់​ គេ​ឃើញ​ខ្លួន​​ឯង​ជា​មនុស្ស​ស្រី ​និង​បាន​សួរ​ម្ដាយ​ថា៖ “​​​ម៉ាក់ ​ពេល​ខ្ញុំ​ធំ​​​​ឡើង ​ខ្ញុំ​​មាន​រូបរាង​ និង​សក់​ខ្លី​ដូច​ប៉ា​ទេ” ? ម្ដាយ​ឆ្លើយ​ថា ​៖ “​ត្រឹម​ត្រូវ​ហើយ​កូន គឺ​រាង​ដូច​ប៉ា​កូន​អីចឹង”។ តែ​ផ្ទុយ​មក​វិញ​​​កុមារ​នេះ​ស្រែក​យំ​យ៉ាង​ខ្លាំង​ មិន​អាច​លួង​បាន។

 

​រូប​គេ​សួរ​បន្ត​ថា៖ “​ហេតុអ្វី​ខ្ញុំ​មិន​កើត​ជា​កូន​ស្រី ដែល​ខ្ញុំ​ចង់​បាន​វិញ”? ម្ដាយ​សឹង​តែ​ពុំ​ជឿ​ ​ក៏​មិន​​ព្រម​ឆ្លើយ​សំនួរ​ទាំង​នេះ​ទៀត។

 

​​ជា​ច្រើន​ខែ​មក​ ​​កូន​នេះ​បាន​ព្យាយាម​ទាញ​ផ្ដាច់​ប្រដាប់​ភេទ​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ហើម​ និង​ឆ្លង​មេរោគ ​​ខណៈ​ដែល​ម្ដាយ​​មិន​ដឹង​ថា​កូន​គាត់​ធ្វើ​បែប​នេះ​តាំង​ពី​ពេល​ណា​មក​ឡើយ​។ ​រូប​គេ​​​​មិន​ទៅ​សាលា​រយៈពេល​មួយ​សប្ដាហ៍ ដោយ​សារ​ខ្វះ​ជាតិ​ទឹក ​ព្រោះ​តែ​គេ​មិន​ចង់​​ចូល​​បន្ទប់​ទឹក​ក្មេង​ប្រុស​។

 

​ចុង​ក្រោយ​ឪពុកម្ដាយ​​របស់ Briella ​បាន​ស្វែង​យល់​ពី​​ព័ត៌មាន​​ទាក់​ទង​នឹង​ការ​កែ​ភេទ ​រួច​ក៏​សម្រេច​ចិត្ត​ទៅ​ជួប​អ្នក​ជំនាញ​​​ផ្នែក​យេនឌ័រ ជាមួយ​កូន​ខ្លួន​ដែរ។ ​ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​ ​កូន​នេះ​មាន​បញ្ហា​យេនឌ័រ គឺ​គេ​តែងតែ​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ស្រី ។

 

ចាប់​តាំង​ពី​ពេល​​នោះ​មក ​រូប​គេ​បាន​សុំ​ឲ្យ​ម្ដាយ​ឪពុក​​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​ស្រី ​និង​ដូរ​ឈ្មោះ​ពី Baylin ទៅ​ជា​ Briella ​វិញ​ទាំង​ខ្លួន​​នៅ​អាយុ ៦​ឆ្នាំ។ សម្រាប់​គម្រោង​ទៅ​អនាគត​ថា​តើ​ត្រូវ​ចាក់​អរម៉ូន ឬ​វះ​កាត់​យ៉ាង​ណា​នោះ ម្ដាយ​របស់ Briella មិន​​បាន​បង្ហើប​​ឲ្យ​ដឹង​ឡើយ ដោយ​និយាយ​ថា​រឿង​នេះ​ត្រូវ​ចាំ​ដល់​ពេល​កូន​របស់​ខ្លួន​ធំ​សិន ៕

 

ក្មេង​ប្រុស​​​ជម្នះ​ចង់​ផ្ដាច់​ប្រដាប់​ភេទ រហូត​​​​ប្ដូរ​ខ្លួន​ជា​ស្រី​តាំង​ពី​អាយុ​៦ឆ្នាំ

 

 

ក្មេង​ប្រុស​​​ជម្នះ​ចង់​ផ្ដាច់​ប្រដាប់​ភេទ រហូត​​​​ប្ដូរ​ខ្លួន​ជា​ស្រី​តាំង​ពី​អាយុ​៦ឆ្នាំ

 

 

ក្មេង​ប្រុស​​​ជម្នះ​ចង់​ផ្ដាច់​ប្រដាប់​ភេទ រហូត​​​​ប្ដូរ​ខ្លួន​ជា​ស្រី​តាំង​ពី​អាយុ​៦ឆ្នាំ

 

 

ចុចអាន៖ ​កុមារ​២នាក់​​ធ្វើ​លំហាត់​ក្រោម​ពន្លឺ​អំពូល​ស្ពាន ទោះ​​​ត្រជាក់​ដល់​៩អង្សារ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail