ល្បង​ប្រាជ្ញា៖ ​នេះ​ជា​រូប​សត្វ​អ្វី? អ្នក​ចិត្តវិទ្យា​បង្ហាញ​ថា អ្វី​ដែល​​បាន​ឃើញ​ ប្រាប់​​ពី​សមត្ថភាព​​​​ច្នៃ​ប្រឌិត​របស់​អ្នក


ល្បង​ប្រាជ្ញា៖ ​នេះ​ជា​រូប​សត្វ​អ្វី? អ្នក​ចិត្តវិទ្យា​បង្ហាញ​ថា អ្វី​ដែល​​បាន​ឃើញ​ ប្រាប់​​ពី​សមត្ថភាព​​​​ច្នៃ​ប្រឌិត​របស់​អ្នក

រូប​ភាព​មួយ​សន្លឹក​​ បង្កើត​ឡើង​សម្រាប់​​ល្បង​ប្រាជ្ញា​ បាន​ធ្វើ​ឲ្យ​​​បណ្ដា​អ្នក​លេង​​អ៊ីនធឺណិត​ជា​ច្រើន​ នៅ​ងឿង​ឆ្ងល់ និង​ជជែក​វែក​ញែក​​​គ្នា​​រក​ចម្លើយ​ថា​ជា​សត្វ​អ្វី​ឲ្យ​ប្រាកដ។ ចុះ​អ្នក​វិញ​អាច​​សន្និដ្ឋាន​ទាយ​​បាន​ថា​ជា​សត្វ​អ្វី​ខ្លះ? កុំ​ទាន់​អាល​មើល​ចម្លើយ​ណា!

 

ល្បង​ប្រាជ្ញា៖  ​នេះ​ជា​រូប​សត្វ​អ្វី? អ្នក​ចិត្តវិទ្យា​បង្ហាញ​ថា អ្វី​ដែល​​បាន​ឃើញ​ ប្រាប់​​ពី​សមត្ថភាព​​​​ច្នៃ​ប្រឌិត​របស់​អ្នក
 

ចម្លើយ៖

គឺ​ជា​រូប​សត្វ ទា និង​ សត្វ​ទន្សាយ។ តាម​ការ​ពិត​ មនុស្ស​ជា​ច្រើន​បាន​ដឹង​ពី​​ចម្លើយ​​នៃ​រូប​​ភាព​​ខាង​លើ។ ប៉ុន្តែ​​ អ្នក​បង្កើត​​រូប​ខាង​លើ​ ធ្វើ​វា​ឡើង​ក្នុង​បំណង​ល្បង​ប្រាជ្ញា​ សមត្ថភាព​ខួរ​ក្បាល ល្បឿន​នៃ​ការ​គិត​របស់​មនុស្ស​ម្នាក់​ៗ ថា​​តើ​អាច​គិត​លឿន​ ថា​​វា​ជា​ទន្សាយ​ និង​ជា សត្វ​ទា​បាន​ឬ​ទេ? រូប​​ខាង​លើ ត្រូវ​បាន​បង្ហាញ​ឡើង​លើ​ ទស្សនាវដ្ដី​អាល្លឺម៉ង់ ក្នុង​ឆ្នាំ​ ១៨៩២ ក្រោយ​មក អ្នក​ចិត្តសាស្ត្រ​​អាម៉េរិកាំង Joseph Jastrow បាន​គូរ​បង្កើត​វា​ឡើង​វិញ ក្នុង​ឆ្នាំ​ ១៨៩៩។

 

ការ​ស្រាវជ្រាវ​​ជា​ច្រើន និង​ចិត្តវិទូ បាន​បង្ហាញ​ថា អ្នក​ដែល​មាន​​​សមត្ថភាព​ខួរ​ក្បាល​ គំនិត​ច្នៃប្រឌិត​ច្រើន ​គិត​លឿន​ អាច​មើល​ដឹង​ភ្លាម​ៗ​ថា​ គឺ​សត្វ ទា ​ផង និង ជា​សត្វ​ទន្សាយ ផង៕

 

ចុចអាន៖ ល្បង​ប្រាជ្ញា៖ អាច​រក​​ពាក្យ​អង់គ្លេស​បង្កប់​ក្នុង​រូប​នេះ​ឃើញ​អត់!?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​

  • ល្បង​ប្រាជ្ញា៖ ​នេះ​ជា​រូប​សត្វ​អ្វី? អ្នក​ចិត្តវិទ្យា​បង្ហាញ​ថា អ្វី​ដែល​​បាន​ឃើញ​ ប្រាប់​​ពី​សមត្ថភាព​​​​ច្នៃ​ប្រឌិត​របស់​អ្នក已关闭评论
  • 15 views
  • Hide Sidebar
    A+