សមត្ថកិច្ច​ជាង​១.០០០​នាក់ ការពារ​សុខ​សុវត្ថិភាព​ថ្វាយ​ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន យាង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​

ភ្នំពេញ:  កម្ពុជា​បាន​ប្រើប្រាស់​កងកម្លាំង​ការពារ បី​ប្រភេទ​ប្រមាណ​ជាង​១.០០០​នាក់ ចូលរួម​ការពារ​ព្រះរាជ​សុខសន្តិភាព​ថ្វាយ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន ដែល​នឹង​យាង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​នៅក្នុង​កម្ពុជា រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១៦ នេះ​។

​នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ផែន​ការងារ​ការពារ​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន នៃ​ព្រះរាជាណាចក្រ​ថៃ នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឧ​ត្ត​ម​សេនីយ​ឯក ទូច ណា​រុថ បាន​លើកឡើងថា ផែនការ​ការពារ​ព្រះរាជ​សុខ​សុវត្ថិភាព ថ្វាយ​ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន យាង​មក​កម្ពុជា ពេលនេះ បានរៀបចំ​កងកម្លាំង​បែងចែក​រៀបចំ​ឈរជើង​ការពារ​រួចហើយ ។
​លោក បន្តថា សម្រាប់​កងកម្លាំង​ដែលមាន​តួនាទី​ភារកិច្ច គឺ​ត្រូវ​ទទួលខុសត្រូវ​នៅតាម​គោលដៅ​របស់ខ្លួន ដោយ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ សម្រួល​ចរាចរណ៍ ច្បាម​ចំណុច​ខ្ពស់​នៅតាម​ដងផ្លូវ និង​ធានា​ការពារ​ព្រះរាជ​សុខ​សុវត្ថិភាព ឲ្យ​បានល្អ​ប្រសើរ​បំផុត​។

​គួររំលឹកថា តាម​ផែនការ​គ្រោងទុក​ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន គង់នៅ​ក្នុង​ព្រះរាជា​ណា​កម្ពុជា បី​ថ្ងៃ នឹង​យាង​បំពេញ​ទស្ស​កិច្ច​នៅក្នុង​ខេត្ត​ចំនួន​៥​រួមមាន ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ​។ នៅក្នុង​ដំណើរ​យាង​នេះដែរ ព្រះអង្គម្ចាស់ក្សត្រិយ៍ ក៏មាន​យាង​បញ្ចុះ​បឋម​សីលា​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​មួយ​ខេត្តកំពង់ស្ពឺ យាង​សម្ពោធ​មណ្ឌល​សុខភាព​មួយ​នៅ ក្នុងស្រុក​អូរ​ជុំ ខេត្តរតនគិរី និង​យាង​ទត​បណ្តា​សាលារៀន វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល មណ្ឌល​សុខភាព​និង បណ្តា​តំបន់​សំខាន់ៗ​មួយចំនួនទៀត​៕