លី​កាំបិតផ្គាក់ កាប់​ប្រហារ​គូ​ដណ្តឹង ផ្តាច់​ពាក្យ របួសធ្ងន់​៤​នាក់​

ភ្នំពេញ: ករណី​ហិង្សា​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​១០​នាទី​រសៀល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៤​នាក់ ។ បើតាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​រៀបការ​ជាមួយ​ប្រពន្ធ​នោះ គឺ​ក្រុមគ្រួសារ​របស់​ជនសង្ស័យ​បាន​ចូល​ស្តីដណ្តឹង​មុន​មក​ឲ្យ​ជនសង្ស័យ តែ​ត្រូវបាន​ផ្តាច់​ពាក្យ​វិញ ក្រោយមក​ប្រពន្ធ​របស់​ជនរងគ្រោះ​បានមក​រៀបការ​ជា​ប្តី​ប្រពន្ធ​ជាមួយ​ជនរងគ្រោះ​វិញ​។ ជនសង្ស័យ​មាន​-​ឈ្មោះ​ប៉ុង ពុំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅៗ​ភូមិ​ឃុំ កើតហេតុ​ជាមួយគ្នា ( គេចខ្លួន ) ។ ជនរងគ្រោះ​កំពុង​អង្គុយ​ហូបបាយ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​មាន​គ្នា​ចំនួន​៤​នាក់​៖ ១/ សឿង ជា​នី ភេទ​ប្រុស អាយុ​២១ ឆ្នាំ ២/ ស្រ៊ាង ឧសភា ភេទ​ប្រុស អាយុ ២១ ឆ្នាំ ៣/ សុខ ចិន្តា ភេទ​ស្រី អាយុ ១៩ ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនរងគ្រោះ ៤/ ធី ប៊ុនថន ជា​ជនរងគ្រោះ​។ អ្នក​ទាំង​៤​នាក់​កំពុង​អង្គុយ​ហូបបាយ​នៅក្រោម​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​បាន​កាន់​កាំបិតផ្គាក់​ដើរមក​ពីក្រោយ​កាប់​ជន​រង​ក្រោះ​ចំនួន​៥​កាំបិត បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ គឺ​កាំបិត​ទី​១ ចំ​កញ្ចឹងក កាំបិត​ទី​២ និង​ទី​៣ ចំ​ស្មា​ទាំងសងខាង  កាំបិត​ទី​៤​និង​ទី​៥ ចំ​ភ្លៅ​ទាំងសងខាង​៕​

លី​កាំបិតផ្គាក់ កាប់​ប្រហារ​គូ​ដណ្តឹង ផ្តាច់​ពាក្យ របួសធ្ងន់​៤​នាក់​