ក្រៅ​ពី Land Cruiser 2011 តម្លៃ​ជិត១០ម៉ឺន កែវ វាសនា មាន​រថយន្ត​១គ្រឿង​​ទៀត ថ្លៃ​ជិត៣ម៉ឺនដុល្លារ​ដែរ

ក្រៅ​ពី Land Cruiser 2011 តម្លៃ​ជិត១០ម៉ឺន កែវ វាសនា មាន​រថយន្ត​១គ្រឿង​​ទៀត ថ្លៃ​ជិត៣ម៉ឺនដុល្លារ​ដែរ

ទស្សនិកជន​​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា តារា​ចម្រៀង​​ចំណូល​ថ្មី​របស់​ផលិតកម្ម​ថោន លោក កែវ វាសនា ​បច្ចុប្បន្ន​កំពុងតែ​ជិះ​រថយន្ត​ Toyota Land Cruiser សេរី​ឆ្នាំ២០១១ ដែល​មាន​​តម្លៃ​៧៦០០០ ដុល្លារ។ តារា​រូប​នេះ​បាន​ប្រាប់​ថា ក្រៅ​ពី រថយន្ត Land Cruiser ខ្លួន​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Toyota Sienna មាន​តម្លៃ២៨៥០០ ដុល្លារដែរ។

 

 

ក្រៅ​ពី Land Cruiser 2011 តម្លៃ​ជិត១០ម៉ឺន កែវ វាសនា  មាន​រថយន្ត​១គ្រឿង​​ទៀត ថ្លៃ​ជិត៣ម៉ឺនដុល្លារ​ដែរ

 

 

រថយន្ត Toyota Sienna ដែល​បាន​លើក​ឡើង​ខាង​លើ តារា​ចម្រៀង​រូប​នេះ​មិន​បាន​ប្រាប់​ឆ្នាំ​ផលិត​ឡើយ តែ​លោក​បាន​ប្រាប់​ថា រថយន្ត​មួយ​នោះ ខ្លួន​បាន​ទិញ​ជា​យូរ​មក​ហើយ ដោយ​ទុក​​សម្រាប់​ចុះ​​ច្រៀង​នៅ តាម​ខេត្ត ឆ្ងាយៗ​ត្បិត​អី រថយន្ត​មាន​​លក្ខណៈធំ​ទូលាយ​ស្រួល​ដាក់​ក្រុម​រាំ​តាម​ជា​មួយ។ ចំពោះ Toyota Land Cruiser  ដែល​លោក​ទើប​តែ​ប្ដូរ​នោះ ភាគ​ច្រើន​ទុក​សម្រាប់​ជិះ​នៅ​ភ្នំពេញ និង ចុះ​ខេត្ត​ម្ដង​ម្កាលដែរ។

 

 

តាម​ការ​លើក​ឡើង​របស់ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ប្រាប់​ថា ចាប់​តាំង​ពី​ខ្លួន​​បោះជំហាន​ចូល​សិល្បៈ​មក លោក​ធ្លាប់​បាន​​​ផ្លាស់​ប្ដូរ​រថយន្ត​ជាង​១០​​គ្រឿង​មក​ហើយ ដោយ​រថយន្ត​​​ដែល​លោក​ជិះ​ដំបូង​គេ គឺ​ Toyota Camry ឆ្លាម ​​តម្លៃ៧៦០០ ដុល្លារ។

 

 

ដូច​​​បាន​ធ្លាប់​លើក​ឡើង Toyota Land Cruiser សេរី​ឆ្នាំ២០១១ និង Toyota Sienna មិន​មែន​​ជា ម៉ូដែល​ចុង​ក្រោយ​សម្រាប់​លោក​ឡើយ ទៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​​​​ទីផ្សារ​សិល្បៈ​កាន់តែ​រីក​ចម្រើន​នោះ លោក​នឹង​​ផ្លាស់ប្ដូរ​រថយន្ត​ជា​​បន្ត​បន្ទាប់​ទៀត   ម្យ៉ាង​ទីផ្សារ​រថយន្ត ទុក​យូរ​ក៏​ខាត​ច្រើន​ផង​ដែរ៕

 

 

ក្រៅ​ពី Land Cruiser 2011 តម្លៃ​ជិត១០ម៉ឺន កែវ វាសនា  មាន​រថយន្ត​១គ្រឿង​​ទៀត ថ្លៃ​ជិត៣ម៉ឺនដុល្លារ​ដែរ

 

 

ក្រៅ​ពី Land Cruiser 2011 តម្លៃ​ជិត១០ម៉ឺន កែវ វាសនា  មាន​រថយន្ត​១គ្រឿង​​ទៀត ថ្លៃ​ជិត៣ម៉ឺនដុល្លារ​ដែរ

 

 

អត្ថបទ៖ ខុត សីហា