តារា​ម៉ូដែល​អន្តរជាតិ ​GiGi Hadid​ បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​គូស្នេហ៍​ដែល​ជា​សហមាជិក​ក្នុង​ក្រុម​One​ direction​

GiGi Hadid ​ជា​តារា​ម៉ូដែល​អាមេរិក​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ជា​ថ្ងៃបុណ្យ​ក្តីស្រលាញ់​ ដែល​មនុស្ស​គ្រប់​គ្នា​លើ​ស​កល​លោក​ បាន​នាំ​គ្នា​អបអរសាទរ ​ជា​ថ្ងៃ​ដែល​គ្រប់​គ្នា​បង្ហាញ​ពី​ក្តី​ ស្រលាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នាង​បាន ​ចំណាយ​ពេល​ជា​មួយ​គូ​ស្នេហ៍​របស់​នាង​គឺ​ Zayn Malik ​ដែល​ជា​សមាជិក​ក្នុង​ក្រុម​តារា​ចម្រៀង​ប្រុស​One​ direction ។​តារា​ម៉ូដែល​ស្រី​វ័យ​២០​ឆ្នាំ​នេះបានបង្ហាញក្តីស្រលាញ់របស់នាងទៅកាន់Zayn។ក្នុងនោះនាងបង្ហាញអំពីទំហំចិត្តដែល នាងស្រលាញ់គូស្នេហ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ មិនត្រឹមតែតារាទាំងពីរដួងនេះទេ ដែលបង្ហាញនូវភាពរ៉ូមែ នទិចនោះ មនុស្សលើពិភពលោកសុទ្ធតែបង្ហាញនូវទំហំចិត្តនៃក្តីស្រលាញ់ដែលមានទៅដល់ មនុស្សជុំវិញខ្លួនផងដែរ៕
ប្រែសម្រួលដោយ៖ កញ្ញា
http://hollywoodlife.com