ស្វែងយល់​ពី​រោគសញ្ញា​នៃ​ប្រតិកម្ម​អា​លែ​ហ្សរ​លាក​ច្រមុះ​

ស្វែងយល់​ពី​រោគសញ្ញា​នៃ​ប្រតិកម្ម​អា​លែ​ហ្សរ​លាក​ច្រមុះ​

​ប្រតិកម្ម​អា​លែ​ហ្សី​នៃ​ការ​រលាក​ច្រមុះ ឬ ត្រូវបាន​គេ​ហៅ​ម្យ៉ាងទៀត​ថា Hay fever គឺ​បណ្តាលមកពី សញ្ញា និង រោគសញ្ញា​ដែល​មាន​សភាព​ដូច​ជា​ជំងឺ​ផ្តាសាយ មានដូចជា​៖ ការ​ហៀរ​សំបោរ​, រ​ម៉ាស់​ភ្នែក​, តឹង​ច្រមុះ​, កណ្តា​ស់ និង មាន​សម្ពាធ​នៅក្នុង​ច្រមុះ​។ ប៉ុន្តែ​ខុស​ពី​គ្រុនផ្តាសាយ ស្ថានភាព​នៃ​ប្រតិកម្ម អា​លែ​ហ្សី​នៃ​ការ​រលាក​ច្រមុះ​នេះ គឺ​មិន​បាន​បណ្តាលមកពី ពពួក​វីរុស​នោះទេ​។ គឺ​វា​បណ្តាល​មកពី ការ​មាន នូវ​ប្រតិកម្ម​អា​លែ​ហ្សី​ឆ្លើយតប​ទៅនឹង វត្ថុ​ដែល​បង្ក​អោយ​មាន​ប្រតិកម្ម​អា​លែ​ហ្សី ដែល​មាន​ស្ថិតនៅក្នុង ឬ ខាងក្រៅ​ផ្ទះ​របស់​អ្នក មានដូចជា រោម​សត្វ​, លំអង​ផ្កា​,​កំទេចធូលី​ឬ ពពួក​សត្វល្អិត​តូចៗ ។​

​រោគសញ្ញា​
​សញ្ញា និង រោគសញ្ញា របស់​ប្រតិកម្ម​អា​លែ​ហ្សី​នៃ​ការ​រលាក​ច្រមុះ ជាធម្មតា​គឺ​ចាប់ផ្តើម​កើតមាន​ភ្លាមៗ បន្ទាប់ ពី​អ្នក​បាន​ប្រឈម​ទៅ​នឹង សមាសធាតុ​ជាក់លាក់​ណាមួយ ដែល​អាច​បង្ក​អោយមាន​ប្រតិកម្ម អា​លែ​ហ្សី នេះ​បាន រួមមាន​ដូចជា​៖

•​មានការ​ហៀរ​សំបោរ ឬ តឹង​ច្រមុះ​។​
•​ហៀរ​ទឹកភ្នែក ឬ មានការ​រមាស់​ភ្នែក​។​
•​កណ្តា​ស់​។​
•​ក្អក​។​
•​រ​ម៉ាស់​ច្រមុះ និង រមាស់​នៅ​ផ្នែក​ខាងលើ​ក្នុង​មាត់ ឬ បំពង់ក​។​
•​មាន​សម្ពាធ​នៅក្នុង​ច្រមុះ និង មាន​ការឈឺចាប់​នៅលើ​ផ្ទៃមុខ​។​
•​មានការ​ហើមប៉ោង ឬ ស្បែក​នៅ​ខាងក្រោម​ភ្នែកមាន​ពណ៌​ខៀវ​ជាំ​។​
•​បាត់បង់​សម្ថ​ភាព ក្នុងការ​ស្រង់ក្លិន ឬ ដឹង​រសជាតិ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។