កីឡាករ​រត់​ប្រណាំង​ក្រោក​ហ្វឹកហាត់​ពេល​​ព្រឹក​​ព្រលឹម​ដោយ​សារ…


កីឡាករ​រត់​ប្រណាំង​ក្រោក​ហ្វឹកហាត់​ពេល​​ព្រឹក​​ព្រលឹម​ដោយ​សារ…

លោក ជួង សារ៉េត សមាជិក​អចិន្ត្រៃយ៍​​​អនុ​ប្រធាន​គណៈកម្មការ​គ្រូ​​បង្វឹក​ និង​ជា​គ្រូ​បង្ហាត់​កីឡា​​អត្តពលកម្ម​ជន​ពិការ​ជម្រើស​ជាតិ​កម្ពុជា​​​បង្ហើប​ថា ហ្វឹកហាត់​ពេល​ព្រឹក​អាច​ឲ្យ​កីឡាករ​​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​បាន​អស់​​ ប្រើ​កម្លាំង​បាន​ខ្លាំង​ល្អ​ក្នុង​ពេល​ហ្វឹកហាត់ និង​អាច​ហ្វឹកហាត់​បាន​រយៈ​ពេល​យូរ។

 

កីឡាករ​រត់​ប្រណាំង​ក្រោក​ហ្វឹកហាត់​ពេល​​ព្រឹក​​ព្រលឹម​ដោយ​សារ…កីឡាករ​រត់​ប្រណាំង​ក្រោក​ហ្វឹកហាត់​ពេល​​ព្រឹក​​ព្រលឹម​ដោយ​សារ…លោក ជួង សារ៉េត

 

​លោក ជួង សារ៉េត បាន​ឲ្យ​ដឹង​ថា កូន​សិស្ស​ដែល​ជា​​​​កីឡាករ​រត់​ប្រណាំង​​​ជន​ពិការ​របស់​លោក​តែង​ហ្វឹកហាត់​ចាប់​ពី​ម៉ោង៦ តទៅ​ដល់​ម៉ោង​ ៩​ព្រឹក​។ ហ្វឹកហាត់​ពេល​ព្រឹក​អាច​ឲ្យ​ពួក​គេ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​បាន​ល្អ​តាម​រយៈ​ញើស​ ហើយ​ក៏​អាច​ឲ្យ​ពួក​គេ​ប្រើ​កម្លាំង​បាន​ខ្លាំង​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​ ដើម្បី​ជា​អំណោយ​ផល​ដល់​ពេល​ប្រកួតបាន​ល្អ។

 

​លោក​បន្ថែម​ថា ការ​​ហ្វឹកហាត់​ពេល​​ព្រលឹម​នេះ​ ក៏​អាច​ឲ្យ​ពួក​គេ​ចំណេញ​ពេល​វេលា​​ហ្វឹកហាត់​បាន​រយៈ​​យូរ​។ ​​ប៉ុន្តែ​​កីឡាករ​ជន​ពិការ​របស់​លោក​បើ​ហ្វឹកហាត់​ពេល​ថ្ងៃ​ត្រង់​ ​មាន​ផល​វិបាក​ច្រើន​ដោយ​សារ​​ពួក​គេ​ជាប់​ធ្វើ​ការ​រក​ស៊ី​របរ​ផ្ទាល់​ខ្លួន ​ហើយ​ហ្វឹកហាត់​ពេល​ថ្ងៃ​ត្រង់​មិន​អាច​ហ្វឹកហាត់​បាន​យូរ​​ព្រោះ​ឆាប់​បាក់​កម្លាំង៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​