ពេល​ទិញ​ទូរស័ព្ទ iPhone មួយ​ទឹក ត្រូវ​គិត​លើ​ប្រការ​អ្វីខ្លះ?

ពេល​ទិញ​ទូរស័ព្ទ iPhone មួយ​ទឹក ត្រូវ​គិត​លើ​ប្រការ​អ្វីខ្លះ?

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ទូរស័ព្ទមួយទឹកៗ ត្រូវបាន ហាងលក់ ទូរស័ព្ទ ជាច្រើន នាំចូល មកលក់ នៅក្នុងប្រទេស កម្ពុជាយើង ជាបន្តបន្ទាប់ ហើយនេះ ក៏ព្រោះតែវា គឺជាជម្រើស ដ៏ល្អតែមួយគត់ សម្រាប់អ្នកដែល មិនសូវ មានលទ្ធភាព ទិញរបស់ថ្មី។

យ៉ាងណាមិញ ចំពោះទីផ្សារទូរស័ព្ទ មួយទឹក ដែលគេ និយមជាវ មកប្រើជាងគេ នោះគឺ iPhone ដោយសារ ផលិតផល របស់វា មានសភាពល្អ នៅក្នុងការ ប្រើប្រាស់ ខុសពី ផលិតផល មួយទឹក ដទៃទៀត ហើយមិន តែប៉ុណ្ណោះ វាក៏ជា ផលិតផល ដែលពេញនិយម ទូទាំង សកលលោក ផងដែរ។

ជាមួយគ្នានេះដែរ ដោយឆ្លងកាត់ តាមបទពិសោធន៍ របស់យើង រាល់ពេលទិញ ទូរស័ព្ទ iPhone មួយទឹកកន្លង មកនោះ នៅក្នុងថ្ងៃនេះ យើងនឹង បង្ហាញជូន ប្រិយមិត្ត ទាំងអស់គ្នា នៅគន្លឹះខ្លះៗ ពីការទិញ នៅ ក្នុងអត្ថបទ ខាងក្រោមនេះ!

  1. ជាប់ iCloud

ពេល​ទិញ​ទូរស័ព្ទ iPhone មួយ​ទឹក ត្រូវ​គិត​លើ​ប្រការ​អ្វីខ្លះ?

iPhone ជាប់ iCloud ផ្តល់បញ្ហាអ្វីខ្លះ? ដូចដែល ប្រិយមិត្តភាគច្រើន ធ្លាប់ដឹង កន្លងមក អញ្ចឹងគឺថា ប្រសិនបើ iPhone ជាប់ iCloud នោះ យើងនឹង មិនអាច ប្រើប្រាស់វា បានទេ បន្ទាប់ពី បានអាប់ដេត ទៅកាន់ វើសិនថ្មីរួច ដោយវានឹង ធ្វើអោយ iPhone នោះ ជាប់ត្រឹម ផ្ទាំងវាយ លេខកូដ មិនអាច អោយយើង ចូលទៅកាន់ Homescreen ឬប្រើប្រាស់ មុខងារផ្សេងៗ នៅលើទូរស័ព្ទ បានឡើយ។

យើងអាចដឹងថា iPhone ណាមួយជាប់ iCloud បានដោយ គ្រាន់តែ ចូលទៅកាន់ Settings > iCloud > បន្ទាប់មក ប្រសិនបើ ឃើញមាន Account នរណាម្នាក់ ដែលយើង មិនស្គាល់ ត្រូវបាន វាយបញ្ចូលហើយនោះ សូមអ្នក ទាំងអស់គ្នា មើលទូរស័ព្ទ iPhone ផ្សេងទៅ។

2. ជើងស៊ីម

ពេល​ទិញ​ទូរស័ព្ទ iPhone មួយ​ទឹក ត្រូវ​គិត​លើ​ប្រការ​អ្វីខ្លះ?

សព្វថ្ងៃនេះមាន​ iPhone​ មួយ​ចំនួន​តូច​ ដែល​ជាប់​កុងត្រា​ មិន​អាច ​ប្រើប្រាស់​ ជា​មួយ​ស៊ីម ដទៃ​បាន​ បាន​ចរាចរណ៏​ ចូល​មក​ ទីផ្សារ​កម្ពុជា ​ច្រើន​ណាស់។​ ចំពោះពាក្យថា ជាប់​កុងត្រា នេះដែរ ​មាន​ន័យ​ថា​ វា​អាច ​ប្រើប្រាស់ ​បាន​តែ​សេវា​ ទូរស័ព្ទ​មួយ​ប្រភេទ តែ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​ មួយ​ឬ​ ក៏​ពីរ​ឆ្នាំ​ ដែល​ភាគ​ច្រើន​ មាន​នៅ ​សហរដ្ឋ​អាមេរិក ដូចជា​ប្រព័ន្ធ​ AT&T​ Sprint​ និង​ Verizon​ ជាដើម។​ ទូរស័ព្ទ ​ជាប់​កុងត្រា ​ទាំង​នោះ​ មាន​តម្លៃ​ថោក​ ឆ្ងាយ​ជាង​ទូរស័ព្ទ ​មិន​ជាប់ ​កុងត្រា។​ ជាមួយគ្នានេះដែរ ​គេ​ក៏មាន​វិធី​ច្រើន ផងដែរ​ ដើម្បី​កែ​ច្នៃ​វា ​អោយ​អាច ​ប្រើប្រាស់​ស៊ីម​ ផ្សេង​បាន​ ដោយ​ប្រើប្រាស់ ​ទ្រនាប់​ជើង​ស៊ីម​ រឺ​ក៏​ Software​ ផ្សេងៗ។​ នេះ​ជា​ ការ​ប្រុង​ប្រយ័ត្ន ​ខ្ពស់​បំផុត ​នៅ​ពេល​ទិញ​ទូរស័ព្ទ​ iPhone​ ពី​នរណា​ម្នាក់​ ថា​តើ​វា​ជា ​ទូរស័ព្ទ​ប្រើប្រាស់​ ទ្រនាប់​ជើង​ស៊ីម​ រឺ​មិន​ប្រើប្រាស់​ទ្រនាប់។

យើងអាចដឹងបាន ដោយដោះមើលជើងស៊ីម​ ប៉ុន្តែ​ដើម្បី​អោយ​ច្បាស់​​ 100 ភាគរយ​នោះ​ យើង​អាច​ឆែក​ ព៌តមាន​អំពី​ ទូរស័ព្ទ​នោះ​បាន​ ​ដោយ​គ្រាន់​តែ​​ ចូល​ទៅ​កាន់​ វែបសាយ​ http://iphoneimei.info/ រួច​បញ្ចូល​លេខ​ IMEI របស់​ iPhone​ ទៅ​ នោះ​វា​នឹង ​បង្ហាញ​ព៌តមាន​ផ្សេងៗ​ ជា​ពិសេស​ ថា​ជាប់​កុងត្រា​ រឺ​មិន​ជាប់​កុងត្រា។​ ដើម្បី​ មើល​លេខ​ IMEI​ សូម​ចូល​ទៅ​កាន់​ Settings/General/About​ ហើយ​មើល​ត្រង់​កន្លែង​ លេខ​ IMEI។​ ការ​ប្រើប្រាស់​ ទ្រនាប់​ជើង​ស៊ីម​ គឺ​គ្រាន់​តែ ​ជា​ការ​ដោះ​ស្រាយ ​មួយ​គ្រា ​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ពេល​ដែល ​យើង​តម្លើង​ Version​ នោះ​វា​នឹង​ ជាប់​សោរ ​ម្តង​ទៀត​ និង​មិន​ងាយ ​ដោះស្រាយ​ឡើយ។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

3. Hardware ផ្សេងៗ

ពេល​ទិញ​ទូរស័ព្ទ iPhone មួយ​ទឹក ត្រូវ​គិត​លើ​ប្រការ​អ្វីខ្លះ?

មនុស្ស​ទូទៅ​ ធ្វើ​តេស្ត​ទូរស័ព្ទ​ មួយ​ទឹក​ ដោយ​គេ​គ្រាន់​ តែ​បើក​កាមេរ៉ា​ ប្រើប្រាស់​កម្មវិធី​ផ្សេងៗ​ និង​ខល​ចេញ​ ខល​ចូល​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​ខក​ខាន​ ការ​តេស្ត​កន្លែង​សំខាន់​អ្វី​មួយ។​ iPhone​ មួយ​ចំនួន​មាន​បញ្ហា​ ខូច​សេវា​ Wifi​ និង​ខ្លះ​ទៀត​បញ្ហា​ USB​ ហើយ​បើ​យក​ទៅ​ជួស​ជុល​ គឺ​អស់​ច្រើន​ណាស់។​ ទន្ទឹម​នឹង​នេះ​ ដែរ​ ការ​ពិនិត្យ​មើល​គុណភាព​អេក្រង់​ ក៏​ជា​កត្តា​ចាំបាច់​ផង​ដែរ​ ពីព្រោះ​ទូរស័ព្ទ​មួយ​ទឹក​ខ្លះ​ត្រូវ​បាន​ដោះ​ដូរ​ អេក្រង់​ Original​ ចេញ​ ហើយ​ដាក់​អេក្រង់​គុណភាព​អន់​ ដែល​ឆាប់​ឆ្កូត​ និង​បែក​បាក់។

មួយវិញទៀត ផ្នែកនៃ សំបកខាងក្រោយ (Back Case) ក៏ជាចំណុចមួយ ដែលអ្នក ទាំងអស់គ្នា ពុំត្រូវរំលងដែរ ព្រោះថា នៅក្នុងពេល បច្ចុប្បន្ននេះ ការដោះម៉ាស៊ីន ប្តូរសំបក ខាងក្រោយ ដើម្បីអោយ មើលទៅ ដូចថ្មី ក៏គេអាចធ្វើបាន ផងដែរ ហើយកាន់តែ គួរអោយ ខ្លាចទៀតនោះ ពត៌មានដូចជា IMEI នៅលើ សំបកខាងក្រោយ នៃទូរស័ព្ទ របស់យើង ក៏គេអាច ធ្វើបានផងដែរ។

ជាការពិតណាស់​ ការ​រក​ជាវ​ទិញ​ទូរស័ព្ទ​មួយ​ទឹក​ ពិត​ជា​មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ​ ដោយ​សារ ​យើង​មិន​បាន​ដឹង​ពី ​ប្រវិត្តិ​ទូរស័ព្ទ ​នោះ​ច្បាស់​លាស់​ ណា​មួយ​ទៀត ​ឆាប់​ខូច​ជាង​របស់​ ដែល​ទិញ​ថ្មី។​ ប៉ុន្តែ​បើ​យើង​មិន​មាន​ លទ្ធភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ជ្រើស​រើស​ របស់​ថ្មី​ យើង​គួរ​ប្រុង​ប្រយ័ត្ន​ និង​ពិនិត្យ​អោយ​ បាន​ដិត​ដល់​បំផុត​ ហើយ​គួរ​រក​ទិញ ​នៅ​ហាង​ រឺ​ពី​នរណា​ម្នាក់​ដែល​គួរ​អោយ​ទុក​ចិត្ត​ និង​បើ​អាច​ គួរ​សួរ​រក​ ប័ណ្ណ​ធានា​ផង​ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ពេល​ទិញ​ទូរស័ព្ទ iPhone មួយ​ទឹក ត្រូវ​គិត​លើ​ប្រការ​អ្វីខ្លះ?

  • ដោយ: Mai
  • 8:32 AM, 16 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ