ជប៉ុន​អនុញ្ញាត​ឱ្យ​កីឡាការនី​កូរ៉េ​ខាង​ជើង​ចូល​ប្រកួត​កីឡា​អូឡាំពិក​

តូក្យូ៖ ​ជប៉ុន​មាន​គម្រោង ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ក្រុម​កីឡាការនី​ជាតិ​កូរ៉េ​ខាង ​ជើង ​ចូល​មក​ក្នុង​ប្រទេស​រ​បស់​ខ្លួន​ដើម្បី​ចូល​រួម​ប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ី​នៅ ​ក្នុងទីក្រុងRio de Janeiro ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​រដូវ​ក្តៅ​ខាងមុខ​ បើ​ទោះ​បី​ជា​ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​នៅ​លើ​ពិភព​លោក​យ៉ាង​ណា​ក៏​ដោយ។​ ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ទេសចរណ៍​ជន​ជាតិ​កូរ៉េ​ខាង​ជើង  ​មិន​ឱ្យ​មក​ទស្សនា​ប្រទេស​របស់​ខ្លួន ​តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ​ជប៉ុន​ក៏​នៅ ​តែ​មាន​គម្រោង​នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​កីឡាការនី​បាល់​ទាត់​ចូល​​ប្រទេស​រ​បស់​ខ្លួន​ដដែល​។​  រដ្ឋាភិបាល​ជប៉ុន​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នឹង​ពិនិត្យ​មើល​ថា​តើ​អ្នក​អម​ ដំណើរ​មក​នោះ​ជា​មន្ត្រី​ការិយាល័យ​មក​ពីគណះបក្ស​កំពុង​កាន់​អំណាច់​របស់​ប្រធា នា​ធិបតី​ឬ​យ៉ាង​ណា​។សូមបញ្ជាក់​ផង​ដែ​រ​ថា ​ការ​ប្រកួត​ជម្រុះ​ក្នុង​តំបន់​អាស៊ី​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ ​ទី​២៩​ ខែ​កុម្ភះ​ខាងមុខ​នេះ​នៅ​ទី​ក្រុង​Osaka  ​ប្រទេស​ជប៉ុន​ដែល​មាន​ប្រទេស​ជា​ ច្រើន​ចូលរួម ​ក្នុង​នោះ​មាន ​ចិន,​ជប៉ុន​,អូស្ត្រាលី​, កូរ៉េ​ខាង​ត្បូង​,កូរ៉េ​ខាង​ជើង​និង​ វៀតណាម​ដែល​ជា​កីឡា​អូឡាំពិក​ប្រចាំ​ឆ្នាំ​២០១៦​៕​​ជប៉ុន​អនុញ្ញាត​ឱ្យ​កីឡាការនី​កូរ៉េ​ខាង​ជើង​ចូល​ប្រកួត​កីឡា​អូឡាំពិក​ប្រែសម្រួលដោយ៖ កញ្ញា