កាប់ប្តី អតីតគូដណ្តឹង ៥កាំបិត របួសធ្ងន់ គេចខ្លួនបាត់

ខេត្តកណ្តាល៖ ខឹងគូរដណ្តឹង ផ្តាច់ពាក្យទៅរៀបការជាមួយប្តីថ្មី ទាញកាំបិតផ្គាច់ ទៅកាប់ដល់ក្រោមផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ រួចគេចខ្លួនបាត់ នៅម៉ោងម៉ោង១៣៖១០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ភូមិកណ្តាល ឃុំសណ្តារស្រុកលើកដែក ខេត្តកណ្តាល។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ប៊ុនថន ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក។ ឯជនសង្ស័យ ឈ្មោះ ប៉ុង ពុំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងអង្គុយហូបបាយ នៅក្រោមផ្ទះរបស់ខ្លួន មានគ្នា ៤នាក់ បន្តិចក្រោយមក ស្រាប់តែជនសង្សយ័ បានកាន់កាំបិតផ្កាក់ដើរ ចូលមកពីក្រោយ រួចកាប់ជនរងក្រោះចំនួន ៥កាំបិតបណ្តាលអោយរងរបួស ត្រូវចំកញ្ចឹងក ត្រូវចំស្មារទាំងសងខាង និងត្រូវភ្លៅទាំងសងខាង បន្ទាប់ពីកាប់រួច ជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្រោយពេលកើត ជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ ប្រទេសវៀតណាមជាបន្ទាន់។

នគរបាលបានបន្តថា អំពើហិង្សារ កាប់ជនរងគ្រោះ រងរបួសធ្ងន់នោះ គឺដោយសាររឿងគំនុំ ព្រោះប្រពន្ធ របស់ជនរងគ្រោះ ពីមុនគឺជាគូរដណ្តឹង ជនសង្ស័យ តែត្រូវបានផ្តាច់ពាក្យវិញ ក្រោយមកបានមករៀបការ ជាមួយជនរងគ្រោះជាប្តីប្រពន្ធ ដូច្នេះហើយ ដោយសារតូចចិត្ត និងគូរដណ្តឹងផ្តាច់ពាក្យ ទៅរៀបការប្តីថ្មីបែបនេះ ទើបមកកាប់ប្តីគូរដណ្តឹងតែម្តងទៅ៕

កាប់ប្តី អតីតគូដណ្តឹង ៥កាំបិត របួសធ្ងន់ គេចខ្លួនបាត់
កាប់ប្តី អតីតគូដណ្តឹង ៥កាំបិត របួសធ្ងន់ គេចខ្លួនបាត់
កាប់ប្តី អតីតគូដណ្តឹង ៥កាំបិត របួសធ្ងន់ គេចខ្លួនបាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត