ក្មេង​ប្រុស​ អាយុ​១៣​ខែ​ ដាំ​ក្បាល​ ចូល​ក្នុង​ពាងទឹក​ លង់​ស្លាប់​​ គួរ​ឱ្យ​សង្វេគ​

ខេត្តស្វាយរៀង ​៖ ​ក្មេង​ប្រុស អាយុ​​​១៣​ខែ​​ម្នាក់​ ចេះ​ដើរ​​​តេះតះ ទៅ​តោង​ពាងទឹក​ នៅ​ជិត​អណ្តូងស្នប់ ​​ក៏ដាំ​ក្បាល​ចូល​​លង់​​ស្លាប់​ ខ​ណៈ​ដែល​ជីដូន​ ជាប់រវល់​​ធ្វើ​ម្ហូប​​ បង្ក​ការ​ភ្ញាក់​ផ្អើល​ ​កាល​ពី​​វេលា​ ម៉ោង​១១ ​និង​១៥​នាទី​​ព្រឹក​​ ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ​​២០១៦ ស្ថិត​នៅ​ភូមិ​បា​យ៉ាប​ ឃុំ​បា​សាក់​ ស្រុក​ស្វាយ​ជ្រំ​​ ។

​​មន្ត្រី​នគ​របាល​ប៉ុ​ស្តិ៍រ​​ដ្ន​បាល​បា​សាក់​ បានឱ្យ​​ដឹង​ថា ​ក្មេង​ប្រុស​រង​គ្រោះ​ ឈ្មោះ​ សុខ ​ករុណា​ ​អាយុ​១៣​ខែ ​រស់​​នៅ​​ភូមិ​​​ឃុំ​​​ខាង​លើ ​​​ដោយសារ​ឪពុក​ម្តាយ​ ក្មេង​ប្រុស​​រង​គ្រោះ​ មាន​ជីវភាព​ក្រីក្រ​​ បាន​នាំគ្នា​​ ទៅ​ធ្វើ​កម្មករ ​កម្ម​ការិ​នី​រោងចក្រ​ នៅ​​ភ្នំពេញ​ បាន​ទុក​កូន​​ ឱ្យ​នៅ​ជា​មួយ​ជីដូន​​​មើលថែ​ ។​ ​​

មុន​ពេល​កើតហេតុ​ ជីដូន​​​ជាប់​​រវល់​ចិតបន្លែ និង​រៀបចំ​ដាំ​ស្ល ដោយ​ទុក​​​ចៅ​​ លេង​ក្បែរ​ខ្លួន​ ​​ភ្លេចខ្លួន​​មួយ​ភាំង ចៅ​​​ដើរ​ទៅ​លេង​ទឹក​ពាង ​ដែល​ដាក់​ខាង​មុខ​ អណ្តូងស្នប់​សប់ទឹក​ ដាក់​ទុក​ប្រើប្រាស់ ​​​ក៏​ដាំ​ក្បាល ​ធ្លាក់​ចូល​ក្នុង​ ពាង​ទឹក​​​ គ្មាន​អ្នក​ណា​ឃើញ​​​ បណ្តាល​ឱ្យ​លង់​ស្លាប់ ​​តែ​ម្តង ​។ ​

ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​​ចុះ​ទៅ​ពិនិត្យ​​សព ​ឃើញ​ថា​ ពិតជា​លង់ទឹក​ស្លាប់ ​​ប្រាកដ​មែន​ ​​រួច​ក៏​​ប្រគល់​​សព​ជូន​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​​​ដំណក់​ទឹក​ភ្នែក​​ គួរ​ឱ្យ​សង្វេគ​របស់​ជីដូន​ និង​អ្នក​ជិត​ខាង​ ៕ 

ក្មេង​ប្រុស​ អាយុ​១៣​ខែ​ ដាំ​ក្បាល​ ចូល​ក្នុង​ពាងទឹក​ លង់​ស្លាប់​​ គួរ​ឱ្យ​សង្វេគ​
ក្មេង​ប្រុស​ អាយុ​១៣​ខែ​ ដាំ​ក្បាល​ ចូល​ក្នុង​ពាងទឹក​ លង់​ស្លាប់​​ គួរ​ឱ្យ​សង្វេគ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត