យុវ​សិស្ស​ម្នាក់ ត្រូវ​គេ​លប​ចាក់​ស្លាប់ ដោយ​មិនដឹង ​មូលហេតុ នៅ​ក្បែ​រសាលារៀន

ខេត្តព្រៃវែង ៖ យុវ​សិស្ស​ម្នាក់ ត្រូវ​បាន​គេ​លប​ចាក់​ពីក្រោយ ​បណ្តាល​ឲ្យ បាត់បង់​ជីវិត ពេល​ដឹក​ដល់​មន្ទីរពេទ្យ ដោយ​មិនដឹង​ ពី​មូលហេតុ​។​ ហេតុការណ៍​ចាក់​សម្លាប់​ សិស្សសាលា ខាងលើ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩ ​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៥ នៅ​ចំណុច​ ខាងក្រៅ​របង ​ឈៀង​ខាងកើត វិទ្យាល័យ ព្រៃ​ពោន ​ស្ថិត​ក្នុងភូមិព្រៃ​ពោន ឃុំ ព្រៃ​ពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​។

យុវ​សិស្ស​រង​គ្រោះ​ ត្រូវបាន​គេ​ស្គាល់​ថា​ ឈ្មោះ ជុំ រី​ឆាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក​។

ប្រភព​ព័ត៌មាន ​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ ត្រូវ​បាន​យុវ​សិស្ស​ម្នាក់ ​ផ្សេងទៀត​ ដែល​រៀន​ក្នុង​វិទ្យាល័យ​ព្រៃ​ពោន ​ជាមួយ​គ្នា​ ឈ្មោះ លី សុធី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ប្រើ​កាប៊ី​កាំភ្លើង​ លប​ចាក់​ពីក្រោយ ចំ​ខ្នង​ផ្នែក​ខាងឆ្វេង​ បណ្តាល​អោយ​ រង​របួសធ្ងន់​ ហើយបាន​ស្លាប់ ក្រោយ​ពេល​ដឹក​ ដល់​មន្ទីរពេទ្យ​ បង្អែក​ស្រុក​កំពង់ត្របែក ចំណែកឯ​ជន​បង្ក ក្រោយ​ពី​លប​ចាក់​ យុវជន​រង​គ្រោះ​ហើយ បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក តែ​វត្ថុ​តាង​កាប៊ី កាំភ្លើង នៅ​នឹង​កន្លែង​កើតហេតុ​។

​ទោះជា​យ៉ាងណា​ក៏​ដោយ ​ចំពោះ​ហេតុការណ៍ សិស្សសាលា លប​ចាក់​សិស្សសាលា ​ដូច​គ្នា រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នេះ សមត្ថកិច្ច​នៅ​មិនទាន់ អាច​បញ្ជាក់​បាន​ថា បណ្តាល​មក​ពី​ មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​អះអាង​ថា កំពុង​តាម ប្រមាញ់​ជន​បង្ក​ ដើម្បី​យក​មក​ផ្តន្ទាទោស ទៅ​តាម​ផ្លូវច្បាប់​ ហើយ​នៅ​ពេល​ចាប់ ​ជន​បង្កបាន យើង​ក៏​អាច​ដឹង​បាន​ ពី​មូលហេតុ​ពិត​ដែរ​។​

ដោយឡែក​ សាធារណៈ​មតិ​ខ្លះ ​បាន​លើក​ឡើង​ថា គ្រាន់តែ​ចង់​ដឹង​ ពី​មូលហេតុ​នោះ មិន​ចាំបាច់​រង​ចាំ ​រហូត​ដល់​ចាប់​បាន​ជន​បង្ក នោះ​ទេ គឺ​គ្រាន់តែ​ចុះ​ ទៅ​សាកសួរ​ នៅ​ក្នុង​វិទ្យាល័យ ព្រៃ​ពោន​នោះ​ ក៏​អាច​ដឹង​ដែរ មិន​ដែល​សុខ​ៗ លប​មក​ចាក់​គេ​លេង​ នោះ​ទេ វា​ទាល់តែ​មានភ្លើង​ ទើប​មាន​ផ្សែង​៕

យុវ​សិស្ស​ម្នាក់ ត្រូវ​គេ​លប​ចាក់​ស្លាប់ ដោយ​មិនដឹង ​មូលហេតុ នៅ​ក្បែ​រសាលារៀន
យុវ​សិស្ស​ម្នាក់ ត្រូវ​គេ​លប​ចាក់​ស្លាប់ ដោយ​មិនដឹង ​មូលហេតុ នៅ​ក្បែ​រសាលារៀន
យុវ​សិស្ស​ម្នាក់ ត្រូវ​គេ​លប​ចាក់​ស្លាប់ ដោយ​មិនដឹង ​មូលហេតុ នៅ​ក្បែ​រសាលារៀន
យុវ​សិស្ស​ម្នាក់ ត្រូវ​គេ​លប​ចាក់​ស្លាប់ ដោយ​មិនដឹង ​មូលហេតុ នៅ​ក្បែ​រសាលារៀន
យុវ​សិស្ស​ម្នាក់ ត្រូវ​គេ​លប​ចាក់​ស្លាប់ ដោយ​មិនដឹង ​មូលហេតុ នៅ​ក្បែ​រសាលារៀន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត