ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ

ចិន៖ ផ្សារទំនើបមួយកន្លែង ត្រៀមបើកសម្ពោធ ជណ្តើររអិលសម្រូតចុះប្រភេទបំពង់ ដ៏ចម្លែកបំផុត សម្រាប់ឲ្យអតិថិជនរបស់ខ្លួន ប្រើប្រាស់នៅចុងខែកុម្ភៈនេះ។

ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ

ជណ្តើរបំពង់សម្រូតចុះចម្លែកបំផុត ត្រូវគេប្រទះឃើញមាននៅផ្សារទំនើប Printemps ទីក្រុង Pudong ហើយនឹងបើកឲ្យអតិថិជនប្រើប្រាស់ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ខាងមុខ​នេះតទៅ។

ប៉ុន្តែទន្ទឹមនឹងនេះ មានមនុស្សម្នាជាច្រើន ជាពិសេសអ្នកនិយមលេងអុិនធឺណេត ក្រោយពីបានឃើញរូបភាពជណ្តើរបំពង់នេះរួច បានសម្តែងអារម្មណ៍ភ័យខ្លាច មិនហ៊ានជិះ ព្រោះខ្លាចបញ្ហាណាមួយ កើតឡើងជាយថាហេតុ។ ភាគច្រើនពួកគេ បានសម្តែងការព្រួយបារម្មណ៍ ពីគ្រោះថ្នាក់ដែលបណ្តាលឲ្យមានមនុស្សស្លាប់បានប្រសិនបើមានអ្វីជាប់គាំង រឺមនុស្សណាម្នាក់ជាប់ នៅក្នុងជណ្តើរបំពង់នោះជាដើម។ ក្នុងចំណោមនោះ មានអ្នកបញ្ចេញមតិថា៖

"ខ្ញុំគិតថាវានឹងអាចធ្វើឲ្យ យើងស្លាប់យ៉ាងងាយបំផុត!"

"វាគួរឲ្យភ័យខ្លាចណាស់! ខ្ញុំគិតថាប្រសិនបើយើងស្លាប់នៅក្នុងនោះ គ្មានអ្នកណាបានដឹងភ្លាមៗនោះទេ!"

ក្នុងនោះដែរ មានអ្នកម្តាយម្នាក់ដែលបានទៅទស្សនា និងឃើញជណ្តើរបំពង់នោះផ្ទាល់ បាននិយាយថា៖ "កូនប្រុសខ្ញុំពិតជាភ្ញាក់ផ្អើល ហើយចង់ប្រើវាខ្លាំងណាស់។ តែខ្ញុំនៅមានការបារម្ភពីសុវត្ថិភាពវាដែរ"។

ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រង និងចាត់ការទូទៅ នៅផ្សារទំនើបខាងលើ បានអះអាងថាជណ្តើរបំពង់ពិសេសនេះ ត្រូវបានធ្វើឡើងដោយមានការគិតគូរម៉ត់ចត់ និងអាចធានាជូនអតិថិជននូវសុវត្ថិភាព ដោយបានឆ្លងកាត់ ការធ្វើតេស្តសាកល្បងត្រឹមត្រូវផងដែរ៕

ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ
ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ
ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ
ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ
ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ
ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ
ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ
ដល់ក! ផ្សារទំនើបមួយកន្លែង ត្រៀមដាក់ជណ្តើរបំពង់ ឲ្យអតិថិជនប្រើប្រាស់ តែគ្រប់គ្នាថា អត់ហ៊ានប្រថុយ

តើប្រិយមិត្តហ៊ានប្រើប្រាស់ជណ្តើរបំពង់នេះទេ?

 ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត