ឃាតកសម្លាប់ នារីកាត់ក្បាលនិងគូកន ត្រូវបានបញ្ជូន ទៅពន្ធនាគារ

សៀមរាប៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប លោក ឈុន ចាន់សីហា នៅព្រលប់ថ្ងៃទី១៥ ខែកុម្ភៈនេះ បានសម្រេចបញ្ជូន ឃាតកសម្លាប់នារី កាតក្បាលនៅផ្ទះសំណាក់ ប្រាសាទកែវ និងគូកនឃុំខ្លួនបណ្ដោះអាសន្ន ក្នុងពន្ធនាគារក្រោមបទ ចោទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

ចំពោះសំណុំរឿងនេះ កាលពីល្ងាចថ្ងៃទី១៥ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សំរឹទ្ធ សុខុន បានចោទប្រកាន់ ជនជាប់ចោទ ចាន់ ឆាយយ៉ា និងជនជាប់ចោទ ណឹប សិទ្ធិ ពីបទឃាតកម្មគិតទុកជាមុន បទល្មើសដែលមានចែងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

បើតាមប្រភព ពីអនុរក្សពន្ធនាគារ ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំងពីរ ត្រូវបានបញ្ជូនមកដល់ពន្ធនាគារ នៅម៉ោង ៨៖៣០នាទី យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សវតារឿង៖ សំណុំរឿងឃាតកម្មកាត់ក្បាល នារីបុគ្គលិកភូមិវប្បធម៌ នៅខេត្តសៀមរាប នៅតែជាប្រធានបទក្តៅគគុក សម្រាប់សង្គមខ្មែរ ដែលមិន ធ្លាប់មាន ពីមុនមក តែពេលនេះ ការពិតវាបាន កើតឡើងហើយ ទៅលើនារីអាភ័ព្វម្នាក់ ត្រូវមនុស្សមានប្រពន្ធកូន ហើយតាមស្រលាញ់ យកមក ធ្វើប្រពន្ធមិនបាន បែរជាមានគំនិតមិន ចង់ឲ្យនារីម្នាក់ធ្លាក់ ទៅលើដៃនរណា ហើយសម្លាប់នាង កាត់ក្បាលតែម្តង។

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ តុលាការខេត្ត សៀមរាប បានបន្តនិតិវិធីសួនាំ ទៅលើជនសង្ស័យ២ នាក់ ១/ឈ្មោះ ចាន់ ឆាយយ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជាមគ្គុទេសទេសចរណ៍ ភាសារថៃ និង២/ឈ្មោះ ណឹប សិទ្ធិ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកបើក រថយន្តឈ្មួល ដែលការសួរនាំ គឺដេញដោល ជុំវិញករណីឃាត កម្មសម្លាប់កាត់ ក្បាលនារីម្នាក់ឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ ជាបុគ្គលិកបម្រើការ នៅភូមិវប្បធម៌ លើផ្ទះ សំណាក់ប្រាសាទកែវ នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប នាពេលកន្លងទៅ។

ព័ត៌មាន ៖

អង្គសវនាការនេះធ្វើឡើង នៅចំពោះមុខ លោកចៅក្រម លឹម សុគន្ធារ៉ា និងលោក សំរឹទ្ធ សុខុន ព្រះរាជ អាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប។គិតចាប់ពីម៉ោង៨ព្រឹក រហូតមកដល់ម៉ោង១២ និង៣០នាទី សំណុំរឿង ឃាតកម្មនេះមិនទាន់បញ្ចប់ការ សួរនាំនៅឡើយទេ។ មន្ត្រីតុលាការមួយរូបបង្ហើបប្រាប់ថា សំណុំរឿងនេះបន្តការសួរ នាំនៅម៉ោង២រសៀល បញ្ចប់ការសួរនាំ ល្ងាចនេះ ទើបសម្រេចចោទប្រកាន់ នឹងឃុំខ្លួន បណ្តោះអាសន្នរង់ចាំ ការកាត់ទោសនា ពេលខាងមុខ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញសាកនារីវ័យ ជាង២០ឆ្នាំ ម្នាក់ដេកស្លាប់ ក្នុងបន្ទប់៣០១ ផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះ ត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹម ក ចុះក្រោមរួចរុំជាមួយភួយ ពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ ខាងលើបានចូលរៀបបន្ទប់ក៏ប្រទះឃើញសពតែម្តង។

នារីរងគ្រោះត្រូវបាន គេស្គាល់ថាជាបុគ្គលិក បម្រើការនៅភូមិវប្បធម៌ មានឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប៕

ឃាតកសម្លាប់ នារីកាត់ក្បាលនិងគូកន ត្រូវបានបញ្ជូន ទៅពន្ធនាគារ
ឃាតកសម្លាប់ នារីកាត់ក្បាលនិងគូកន ត្រូវបានបញ្ជូន ទៅពន្ធនាគារ
ឃាតកសម្លាប់ នារីកាត់ក្បាលនិងគូកន ត្រូវបានបញ្ជូន ទៅពន្ធនាគារ

ឃាតកសម្លាប់ នារីកាត់ក្បាលនិងគូកន ត្រូវបានបញ្ជូន ទៅពន្ធនាគារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត