ប្រទេស ១០ នៅលើពិភពលោក ដែលបំផ្លាញ ព្រៃឈើច្រើនជាងគេ

យោងតាម  គេហទំព័រ mapsofworld ដែលចុះផ្សាយនៅ ពេលថ្មីៗនេះ បានឲ្យដឹងថា ប្រេស៊ីល ឥណ្ឌូណេស៊ី  ស៊ូដង់  និង ម៉ិចសិចកូ ជាដើម ជាប្រទេសដែល មានអតិបរមា បំផ្លាញ ព្រៃឈើ ច្រើនជាងគេ នៅលើ ពិភពលោក ។

ខាងក្រោមនេះដែរ ជាប្រទេសទាំង១០ ដែលមានអត្រាបំផ្លាញ ព្រៃឈើច្រើនជាងគេ ៖

១- ប្រេស៊ីល អត្រាបំផ្លាញព្រៃឈើ ចំនួន ៣៤៦.៦០០ ហិកតា

២- ឥណ្ឌូណេស៊ី  អត្រាបំផ្លាញព្រៃឈើ ចំនួន ១៤៤.៧៨០០ ហិកតា

៣- សហព័ន្ធរ៉ូស្ស៊ី អត្រាបំផ្លាញព្រៃឈើ ចំនួន  ៥៣២.២០០ ហិកតា

៤- ម៉ិចសិចកូ អត្រាបំផ្លាញព្រៃឈើ ចំនួន  ៣៩.៥០០០ ហិកតា

៥- ប៉ាពូ ញូហ្គីណេ  អត្រាបំផ្លាញព្រៃឈើ ចំនួន  ២៥០.២០០ ហិកតា

៦- ប៉េរូ អត្រាបំផ្លាញព្រៃឈើ ចំនួន  ២២៤.៦០០ ហិកតា

៧- សហរដ្ឋអាមេរិក អត្រាបំផ្លាញព្រៃឈើ ចំនួន  ២១៥.២០០ ហិកតា

៨- បូលីវា  អត្រាបំផ្លាញព្រៃឈើ ចំនួន ១៣៥.២០០ ហិកតា

៩- ស៊ូដង់ អត្រាបំផ្លាញព្រៃឈើ ចំនួន  ១១៧.៨០៧ហិកតា និង

១០- នីហ្សេរីយ៉ា អត្រាបំផ្លាញព្រៃឈើ  ៨២.០០០ ហិកតា ៕