មើលរឿងសិច ធ្វើឲ្យប៉ះពាល់ ដល់ចំណងស្នេហា និងសម្ព័ន្ធផ្លូវភេទរបស់អ្នក

សុខភាព៖ តាមការសិក្សាស្រាវជ្រាវ ថ្មីមួយបានបង្ហាញថា ការមើលរឿងសិចអាច ប៉ះពាល់ដល់សកម្មភាព លើគ្រែរបស់អ្នក នេះបើយោងតាម boldsky ចុះផ្សាយ។

អ្នកសិក្សាស្រាវជ្រាវ បានប្រមូលទិន្នន័យ ពីប្រទេសជាង ៥ ហើយការសិក្សានេះ បានអះអាងថា វាបានប៉ះពាល់ដល់ ទំនាក់ទំនងផ្លូវភេទទាំងបុរស និងស្ត្រី។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការមើលរឿងសិចអាចធ្វើ ឲ្យមានបំរែបំរួលទាំងផ្លូវកាយ និងពាក្យសម្តី។

ការមើលរឿងសិចអាច ប៉ះពាល់ដល់ឥរិយាបថមនុស្ស ហើយត្រូវបានគេគិតថា ជារឿងមួយមិនល្អឡើយ។ ដូច្នេះ វាជាពេលដែលអ្នកត្រូវដឹងថា ស្នេហារបស់អ្នកអាចប្រឈមនឹងបញ្ហា ប្រសិនបើអ្នកមើលរឿង សិចជំនួសការរួមភេទ។ នេះ ជាផលប៉ះពាល់មួយចំនួន នៃការមើលរឿងសិច គឺធ្វើឲ្យគូស្វាមីភរិយា គ្មានសម្រើបពេញលេញ ប៉ះពាល់ដល់ថាមពល ផ្លូវភេទរបស់អ្នក ផ្លាស់ប្តូរប្រព័ន្ធជំនឿរបស់អ្នក អ្នកសម្លឹងមើល ឃើញរឿងធម្មតាក្លាយជា រឿងដែលគួរឲ្យធុញទ្រាន់ បង្កើតអារម្មណ៏ធុញថប់កម្រោលចូល (ធ្វើឲ្យគូស្នេហ៍ភ័យខ្លាច) ៕

មើលរឿងសិច ធ្វើឲ្យប៉ះពាល់ ដល់ចំណងស្នេហា និងសម្ព័ន្ធផ្លូវភេទរបស់អ្នក