ឡុង សុ​ភី ខ្មែរ​សម្បូរ​អ្នកខ្លាំង​តែ​មិនសូវមាន​អ្នក​លើកស្ទួយ និង​ឲ្យ​តម្លៃ​

​កីឡាករ​ជើង​ខ្លាំង​ជំនាញ​ប្រើ​ជង្គង់ ឡុង សុ​ភី បាន​បង្ហោះ​ក្លិប​វីដេអូ​មួយ​មុន​ពេលដែល​ខ្លួន​ចេញទៅ​ប្រកួត​ជាមួយ​ឡាវ នៅ​ខេត្ត​សុ​រិ​ន ប្រទេស​ថៃ កាលពីពេល​កន្លងទៅ​ថ្មីៗ​ថា ខ្មែរ​យើង​សម្បូរ​អ្នកខ្លាំង និង​អ្នក​ល្អ​ច្រើន ប៉ុន្តែ​មិនសូវមាន​អ្នក​លើកស្ទួយ និង​ឲ្យ​តម្លៃ​។​

​កីឡាករ​ជើង​ខ្លាំង​ម្ចាស់​ជើងឯក​៦​ស្ថាប័ន ឡុង សុ​ភី កម្ពុជា​យើង​សម្បូរ​អ្នក​ល្អ និង​អ្នកខ្លាំង​ច្រើន ប៉ុន្តែ​មិនសូវមាន​អ្នក​ជួយ​លើកស្ទួយ និង​ឲ្យ​តម្លៃ មានតែ​កិត្តិយស​ប៉ុន្តែ​មាន​លុយ​ដូច​ស្រុក​គេ ព្រោះ​រាល់​ការឡើង​ប្រកួត​ម្តងៗ​ទាំង​ការប្រកួត​លក្ខណៈ​មិត្តភាព​ជាតិ ក៏ដូចជា​អន្តរជាតិ​កីឡាករ​ខ្មែរ​ទទួលបាន​តម្លៃ​ខ្លួន​តិចតួច​ណាស់​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​។ នេះ​បើ​យោងតាម​វីដេអូ​ក្លិប​ដែល​បាន​បង្ហោះ​មុនពេល​កីឡាករ​រូបនេះ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​កាលពីពេល​កន្លងទៅ​។

​កីឡាករ ឡុង សុ​ភី បញ្ជាក់​ក្នុង​វីដេអូ​ក្លិប​ថា​«​ខ្មែរ​យើង​ខ្លាំង​ខ្មែរ​យើង​ល្អ ប៉ុន្តែ​គ្មាន​អ្នក​លើកស្ទួយ និង​ឲ្យ​តម្លៃ មាន​ដែរ​ប៉ុន្តែ​មាន​លុយ​ដូច​ស្រុក​គេ​។ ខ្មែរ​យើង​បាន​អស់ហើយ ៣០០​ទៅ​៤០០​ដុល្លារ​សម្រាប់​ប្រកួត​មិត្តភាព​អន្តរជាតិ តែ​សម្រាប់​ប្រកួត​មិត្តភាព​កម្ពុជា និង​កម្ពុជា​ទទួលបាន​តែ ៤០​ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ​»​។​

​កីឡាករ​មកពី​ក្លិប​សាល​វ័​ន្ត​កីឡា​រូបនេះ​បាន​សង្ឃឹមថា បងប្អូន​ដែល​ស្រលាញ់ គាំទ្រ និង​ចូលចិត្ត​ការប្រកួត​ក្បាច់បុរាណ​ខ្មែរ​នឹង​ជួយ​លើកស្ទួយ និង​ឲ្យ​តម្លៃ​ក្បាច់បុរាណ​ខ្មែរ ព្រោះ​ក្បាច់បុរាណ​ខ្មែរ​ជា​ក្បាច់គុន​មួយ​ដ៏​ល្អ​ដែលជា​កេ​រិ៍​ដំណែល​របស់​ដូនតា​យើង ជាពិសេស​ទទួល​បានកា​រ​ទទួលស្គាល់​ពី​បរទេស​ទៀតផង​។ ទន្ទឹមនឹងនេះ​កីឡាករ​រូបនេះ​បាន​ចោទ​ជា​សំនួរ​ដល់​បងប្អូន​ខ្មែរ​យើង​ទាំងអស់​ថា «​តើ​បងប្អូន​ចង់​ឲ្យ​ខ្មែរ​នៅ​ប៉ុណ្ណឹង ឬ​ល្អ​ជាង​នឹង​?»៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​