គន្លឹះ​ថែរក្សា​គ្រឿងសង្ហារិម​

Doliprane TVC

​ផ្ទះ​ដែលមាន​គ្រឿងសង្ហារិម​ធ្វើ​ពី​ឈើ​ពិតជា​ជួយ​លើក​សោភណភាព និង គួរឱ្យ​ចង់​រស់នៅ ប៉ុន្តែ​បើ​អ្នក​មិន​យកចិត្តទុកដាក់​សម្អាត​វា​ឱ្យបាន​ត្រឹមត្រូវមិនយូរប៉ុន្មាន​វា​ប្រាកដជា​ស្រអាប់និងខូច​ពុកផុយ ។ សាកល្បង​ថែរក្សា​គ្រឿងសង្ហារិម​ធ្វើ​ពី​ឈើ​តាម​វិធី​ខាងក្រោម នោះ​គ្រឿងសង្ហារិម​របស់​អ្នកនឹង​មើលទៅ​ស្អាត​ថ្មី​បានយូរ​អង្វែង ។​

ការពារ​ពី​សំណើម​
​ការ​ទុកដាក់​គ្រឿងសង្ហារិម​ឈើ​ក្បែរ​កន្លែង​សើម​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ទេ ព្រោះ​វា​អាច​បណ្តាលឱ្យ​សាច់​ឈើ​រីក​ប៉ោង​ហើយ​នៅពេល​វា​ស្ងួត នឹងធ្វើ​ឱ្យ​សាច់​ឈើ​ប្រេះ​បន្តិច​ម្តងៗ​រហូត​ពុកផុយ ។ បើ​រក​កន្លែង​ស័ក្តិសម​ទុកដាក់​មិនទាន់​បានទេ​ត្រូវ​រក​កម្រាល​បា្ល​ស្ទីក​គ្រប​ឱ្យ​ជិត​កុំឱ្យ​ត្រូវ​ទឹកនិងសំណើម ។​

គន្លឹះ​ថែរក្សា​គ្រឿងសង្ហារិម​

សម្អាត​ស្នាម​ប្រតាក​ដោយ​ទឹក​
​ជាទូទៅ​បើ​អ្នក​ប្រើ​ទ្រនាប់​ការពារ​ពីក្រោម​នឹងមិន​មានទឹក​ជាប់​បាត​កែវ ឬ ចាន ទៅ​ប៉ះ​ផ្ទាល់​ជាមួយ​សាច់​ឈើ​ក៏​មិន​បង្កឱ្យមាន​ស្នាម​ប្រតាក​អ្វី​ដែរ​ហើយ​បើ​អ្នក​មិនបាន​ប្រើ ទ្រនាប់​ការពារ​វា​អាច​បង្កឱ្យមាន​ស្នាម​ប្រតាក​ស្អិត ។ សូមកុំ​បារម្ភ​យើង​មាន​វិធី​ងាយៗ អាច​កម្ចាត់​ស្នាម​ទាំងនោះ ។ មុនដំបូង​ត្រូវ​ប្រើ​ក្រដាសខាត់​ដុស​ពីលើ​ស្នាម​ប្រឡាក់​ថ្នមៗ រួច​យក​ផេះ​បារី​លាយ​ជាមួយ​ប្រេងឆា​កូរ​ឱ្យ​រលាយ​ទើប​យក​កំណាត់​កន្ទប​មក​ផ្តិត​ល្បាយ​នោះ រួច​ជូត​ខាត់​ពីលើ​កន្លែង​ដែល​ប្រឡាក់ ។​

គន្លឹះ​ថែរក្សា​គ្រឿងសង្ហារិម​

ដុសខាត់​ឱ្យ​ទៀងទាត់​
​ក្នុង ១ ឆ្នាំ អ្នក​គួរតែ​ដុសខាត់​គ្រឿងសង្ហារិម​ឈើ​ឱ្យបាន ៣ ទៅ ៤ ដង តែ កុំ​ប្រើ​ថ្នាំ​ដុសខាត់​ច្រើនពេក ព្រោះ​អាចធ្វើឱ្យ​ប្រតាក​ជាមួយ​សាច់​ឈើ ដោយ ជូត​ថ្នាំ​ដុសខាត់​ដែល​លើស​ចេញ​កុំ​ទុកឱ្យ​វា​ស្ងួត​ទាន់ ។ លើសពីនេះ​មិនត្រូវ​ប្រើ ថ្នាំ​ដុសខាត់​ច្របូកច្របល់​មក​ដុសខាត់​គ្រឿងសង្ហារិម​ឈើ ព្រោះ​អាចឱ្យ​សាច់​ឈើ​ប្រែជា​ខូច ។ បើ​ចង់​ប្តូរ​ទៅប្រើ ថ្នាំ​ដុសខាត់​ម៉ាក​ផ្សេង ត្រូវ​ជូត សម្អាត​គ្រឿងសង្ហារិម​ដែល បាន​លាបថ្នាំ​ដុសខាត់​ចាស់​ឱ្យ​ស្អាត​សិន ។​

គន្លឹះ​ថែរក្សា​គ្រឿងសង្ហារិម​

​ការពារ​ស្នាម​ឆ្កូត​
​រាល់​សម្ភារ​ដែល​យកមក​ដាក់​នៅលើ​តុ មិន​ថា​ក្តៅ ឬ ត្រជាក់​គួរតែមាន​ទ្រនាប់​ដាក់​ពីក្រោម មិនគួរ​ដាក់​ផ្ទាល់​ឱ្យ​ប៉ះ​សាច់​ឈើ​ព្រោះ​អាចធ្វើ​ប្រឡាក់សាច់​ឈើ ។ ម្យ៉ាងទៀត ត្រូវ​ប្រយ័ត្ន​មិនត្រូវ​ប្រើ​ទ្រនាប់​បា្ល​ស្ទីក ឬ ទ្រនាប់​ជ័រ ព្រោះ​វា​អាច​ស្អិត​ជាប់​បន្សល់​ស្នាម​លើ សាច់​ឈើ​ពេល​ត្រូវ​កម្តៅ ។ បើ​មាន​ស្នាម​ឆ្កូត​តូច​ល្មម​អ្នក​អាច​ប្រើ ប៊ិក​ដែលមាន​ពណ៌​ស្រដៀង​គ្រឿងសង្ហារិម​ដើម្បី​បិទបាំង​ស្នាម​ឆ្កូត ។ បើ​មាន​ស្នាម​ឆ្កូត​ច្រើនពេក អ្នក​អាច​សាកល្បង​ប្រើ​ថ្នាំ​ខាត់​ស្បែកជើង ដោយ​រើសយក​ពណ៌​ស្រដៀង​ពណ៌​គ្រឿងសង្ហារិម ។​

គន្លឹះ​ថែរក្សា​គ្រឿងសង្ហារិម​

​របៀប​សម្អាត​សង្ហារិម​ឈើ​
​ការ​បោស និង ជូត​សម្អាត​គ្រឿងសង្ហារិម​ឈើ​ជាប្រចាំ​ទើប​មិន​ធ្វើឱ្យ​ជាប់​កាន់​ធូលី​ប្រតាក​ស្អិត ។ អ្នក​អាច​ប្រើ​អំបោស​រោមសត្វ​បោស​ធូលី​ឱ្យ​ស្អាត​សិន​រួច​ប្រើ​កំណាត់​ទន់​ជូត​បន្ថែម ៕