ក្រុមហ៊ុន Microsoft ចេញលក់ស្មាតហ្វូន Lumia 650 នៅអឺរ៉ុបក្នុងតម្លៃ ១៩៩ដុល្លារ

បច្ចេកវិទ្យា៖ Lumia 650 របស់ក្រុមហ៊ុន ផលិតស្មាតហ្វូន Microsoft ប៉ុន្មានខែកន្លងមកនេះ លេចនូវពាក្យចចាមរាម ជាច្រើន ប៉ុន្តែឥឡូវនេះវាបាន ចេញជាផ្លូវការហើយ។

ស្មាតហ្វូននេះបាន បំពាក់ដោយ អេក្រង់ ៥អ៊ីញ ប្រភេទ AMOLED ដែលជាអេក្រង់ស្រស់ស្អាត មិនធ្លាប់មានពីមុនមក។

Lumia 650 បំពាក់ដោយបន្ទះឈីប Snapdragon 212 ប្រើប្រាស់ Windows 10 និង ស៊ីភីយូ quad-core Cortex-A7 ហើយល្បឿនដំណើរការ ១.៣ GHZ ដោយអាចបន្ថែមអង្គចងចាំដល់ទៅ១៦ ជីហ្គាបាយ។ ស្មាតហ្វូនចុងក្រោយរបស់ Microsoft បំពាក់ដោយកាម៉េរ៉ា ៨មេហ្គាភិចសែល ផ្នែកខាង

ក្រោយ និង ផ្នែកខាងមុខ ៥មេហ្គាភិចសែល ។លក្ខណៈពិសេសមួយទៀតរបស់ Lumia 650 គឺអាចភ្ជាប់ 2G/3G/4G, និង LTE ។
ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន Microsoft នឹងដាក់លក់ដំបូង បំផុត នៅទីផ្សារអឺរ៉ុប នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ តម្លៃចាប់ពី ១៩៩ ដុល្លារអាម៉េរិក ៕

ក្រុមហ៊ុន Microsoft ចេញលក់ស្មាតហ្វូន Lumia 650 នៅអឺរ៉ុបក្នុងតម្លៃ ១៩៩ដុល្លារ

  • ក្រុមហ៊ុន Microsoft ចេញលក់ស្មាតហ្វូន Lumia 650 នៅអឺរ៉ុបក្នុងតម្លៃ ១៩៩ដុល្លារ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/02/16  Category:កីឡា
Tags: