Neymar ​តវ៉ា​ Suarez ​ថា​លួច​បាល់​ប៉េណាល់ទី​របស់​ខ្លួន

Neymar ​តវ៉ា​ Suarez ​ថា​លួច​បាល់​ប៉េណាល់ទី​របស់​ខ្លួន

ទូរទស្សន៍​អេស្ប៉ាញ ​បាន​ចេញ​ផ្សាយ​​​ពី​សកម្មភាព​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ក្រុម​ FC Barcelona ​លើ​ក្រុម​ Celta Vigo ​កាល​ពី​យប់​​ម្សិល​មិញ ដែល​បង្ហាញ​ថា​ Neymar ​បាន​ត​វ៉ា​ Luis Suarez ​ថា​លួច​បាល់​របស់​ខ្លួន​ ព្រោះ​ Lionel Messi ប៉ះ​​គោល​បំណង ដើម្បី​មក​ឲ្យ​ខ្លួន​ទេ។

 

Neymar ​តវ៉ា​ Suarez ​ថា​លួច​បាល់​ប៉េណាល់ទី​របស់​ខ្លួន

Neymar ​តវ៉ា​ Suarez ​ថា​លួច​បាល់​ប៉េណាល់ទី​របស់​ខ្លួន

 

​វីដេអូ​ខ្លី​នោះ បាន​បង្ហាញ​ថា ​ក្រោយ​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​បាល់​ពិន័យ​១១​ម៉ែត្រ Messi និង​ Neymar បាន​ខ្សឹប​ប្រាប់​គ្នា​ដើម្បី​ទាត់​បាល់​នោះ តែ​ពេល​​ទាត់​ជាក់​ស្ដែង បែរ​ជា​ Suarez ​ជា​អ្នក​ទាត់​ទៅ​វិញ ក្រោយ​ការ​បញ្ជូន​ពី​ជើង​ Messi។ ​ពេល​​បាល់​ចូល​ទី​ហើយ​ ​កីឡាករ​ប្រេស៊ីល​ Neymar ក៏​បាន​ត​វ៉ា​ជាមួយ​​កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ Suarez ផង​ដែរ។

 

យ៉ាងណា​មិញ​ កីឡាករ​វ័យ​២៣​ឆ្នាំ (Neymar) បាន​និយាយ​​ម្សិល​មិញ​ថា៖ “ការ​លេង​​ក្បាច់​នេះ​ ពេល​ហ្វឹកហាត់​ វា​សម្រាប់​ខ្ញុំ​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពេល​នេះ​ ​វា​បាន​​សម្រេច​ហើយ”៕

 

​​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ស្ទើរ​មិន​ជឿ! Messi​ assist ប៉េណាល់ទី​ឲ្យ​ Suarez ស៊ុត​ហ៊ែតទ្រីក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101greatgoals