Lumia 650 ​ទើប​ប្រកាស​ម្សិលមិញ​តម្លៃ​ត្រឹម​២០០​ដុល្លារ​តែ​សមត្ថភាព​ម៉ា​អេម

Lumia 650 ​ទើប​ប្រកាស​ម្សិលមិញ​តម្លៃ​ត្រឹម​២០០​ដុល្លារ​តែ​សមត្ថភាព​ម៉ា​អេម

កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ Microsoft បាន​បង្ហាញ​ពី​វត្តមាន​ទូរសព្ទ​ Lumia 650 ជា​ផ្លូវ​ការ​ដែល​មាន​សមត្ថភាព​ម៉ា​អេម​ តែ​មាន​តម្លៃ​ទាប​មិន​គួរ​ឲ្យ​ជឿ។

 

Lumia 650 ​ទើប​ប្រកាស​ម្សិលមិញ​តម្លៃ​ត្រឹម​២០០​ដុល្លារ​តែ​សមត្ថភាព​ម៉ា​អេម

 

ត្បិតថា​វា​មាន​​តម្លៃ​លើ​​​ទីផ្សារ​បរទេស​ត្រឹម​​​២០០​ដុល្លារ​ ប៉ុន្តែ​ទូរសព្ទ​នេះ​មាន​បំពាក់​អេក្រង់​ច្បាស់​ល្អ​ប្រភេទ​ AMOLED ទំហំ​៥​អ៊ីញ ​កម្រិត​ HD។ ទូរសព្ទ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 នេះ​ទៀត​សោត​​ដំណើរ​ការ​​ដោយ​បន្ទះ​ Chip Snapdragon 212 រួម​ជា​មួយ​ CPU quad-core Cortex-A7 ​ដែល​មាន​ល្បឿន​ ១,៣GHz និង​ RAM ទំហំ​ ១GB។

 

Lumia 650 ​ទើប​ប្រកាស​ម្សិលមិញ​តម្លៃ​ត្រឹម​២០០​ដុល្លារ​តែ​សមត្ថភាព​ម៉ា​អេម

 

​​​​​​និយាយ​ពី​អង្គ​ផ្ទុក​ទិន្នន័យ​វិញ​មាន​ទំហំ​ធំ​ជាង​ទូរសព្ទ​ជំនាន់​មុន​​ដោយ​មាន​ដល់​ទៅ​ ១៦GB និង​មាន​រន្ធ​សម្រាប់​បន្ថែម​មេម៉ូរី​កាត​ពី​ខាង​ក្រៅ​បាន​ទៀត​ផង។ ខាង​ផ្នែក​ចាប់​យក​រូបភាព​ គេ​បាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ ៨MP ​និង​កាមេរ៉ា​សម្រាប់​ Selfie ទំហំ​ ៥MP។ ចំពោះ​ថ្ម​ទូរសព្ទ​គឺ​ខុស​ពី​ស្មាតហ្វូន​ដទៃ​ដោយ​អាច​ដោះ​ចេញ​ក្រៅ​បាន​ រួម​ទាំង​មាន​ថាមពល​ទំហំ​ ២០០០mAh។

 

Lumia 650 ​ទើប​ប្រកាស​ម្សិលមិញ​តម្លៃ​ត្រឹម​២០០​ដុល្លារ​តែ​សមត្ថភាព​ម៉ា​អេម

 

តួ​ខ្លួន​របស់​ Lumia 650 ត្រូវ​បាន​ស្រោប​ទៅ​ដោយ​សារធាតុ​អាលុយមីញ៉ូម​មាន​សភាព​រឹង​មាំ​ ហើយ​សម្បក​​របស់​វា​មាន​ជា​ជម្រើស​​ពណ៌​ស​ និង​ពណ៌​ខ្មៅ។ ទម្ងន់​ទូរសព្ទ​គឺ​ត្រឹម​តែ​ ១២២ក្រាម​ រួម​ទាំង​​មាន​កម្រាស់​ត្រឹម​​​៦,៩​ម.ម​ប៉ុណ្ណោះ។

 

Lumia 650 ​ទើប​ប្រកាស​ម្សិលមិញ​តម្លៃ​ត្រឹម​២០០​ដុល្លារ​តែ​សមត្ថភាព​ម៉ា​អេម

 

គួរ​បញ្ជាក់​ថា​ទូរសព្ទ​​ Lumia 650 នឹង​ចាប់​ផ្ដើម​ចរាចរ​លើ​ទីផ្សារ​​មួយ​ចំនួន​ក្នុង​ប្រទេស​នា​តំបន់​អឺរ៉ុប​ ចាប់​ពី​ថ្ងៃ​ទី​ ១៨​ កុម្ភៈ​ខាង​មុខ​នេះ​ត​ទៅ​ហើយ៕

 

ចុច​អាន៖ Amazon ប្រកាស​លក់ Samsung Galaxy View អេក្រង់១៨អិញ តម្លៃ​៤៤៩ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​ GSMArena