Galaxy S7 edge ម៉ូដែល Batman Vs Superman

Galaxy S7 edge ម៉ូដែល Batman Vs Superman

ក្រោយ​ពី​បាន​បញ្ចេញ​ទូរសព្ទ​ Samsung ម៉ូដែល​ Avenger Iron Man Limited Edition កាល​ពី​ឆ្នាំ​មុន ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​សំណាក់​អតិថិជន​ជុំ​វិញ​ពិភពលោក​ ​ថ្មីៗ​នេះ​​ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ត្រៀម​នឹង​បញ្ចេញ​នូវ​ទូរសព្ទ​ Galaxy S7 edge ម៉ូដែល Avenger Batman Vs Superman សម្រាប់​ជា​តម្រូវ​ការ​របស់​អតិថិជនដែល​ចូល​ចិត្ត​តួអង្គ​ដ៏​ល្បីល្បាញ​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ផង​ដែរ​។​

 

Galaxy S7 edge ម៉ូដែល Batman Vs Superman

 

លើស​ពី​នេះ​សម្រាប់​ទូរសព្ទ​ Galaxy S7 edge ម៉ូដែល Avenger Batman Vs Superman អាច​នឹង​មាន​វត្តមាន​លើ​ទី​ផ្សារ​អន្តរជាតិ​នា​ខែ​មិនា​ ឬ មេសា​ខាង​មុខ​នេះ​ ប៉ុន្តែ​​អាច​ជា​ផលិត​ផល​មាន​ចំនួន​កំណត់​ដូច​ទៅ​នឹង​ម៉ូដែល​ Galaxy Iron Man ​ដែរ​។​ ​​យ៉ាង​ណាក្ដី ​ចំពោះ​លក្ខណៈ​សម្បត្តិ​នានា ​ក៏​ដូច​ជា​តម្លៃ​របស់​វា​​ មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នៅ​ឡើយ​ទេ៕

 

ចុចអាន៖ សំបក​ផ្ទុក​ថាមពល​សម្រាប់​ Galaxy Note 5 និង Galaxy S6 edge+

 

ប្រែសម្រួល៖រដ្ឋ
ប្រភព៖phonearena