តូចចិត្តខាងស្រីផ្តាច់ពាក្យ មករៀបការប្តីថ្មី

កណ្តាល: ខឹង​គូ​ដណ្តឹង ផ្តាច់​ពាក្យ​ទៅ​រៀបការ​ជាមួយ​ប្តី​ថ្មី ទាញ​កាំបិតផ្គាក់ ទៅ​កាប់​ដល់​ក្រោមផ្ទះបណ្តាលអោយ​រងរបួស​ធ្ងន់ រួច​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ​បានកើតឡើង កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​កណ្តាល ឃុំ​សណ្តារ ស្រុក​លើកដែកខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ធី ប៊ុនថន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មានមុខ​របរ ជា​កសិករ រស់នៅភូមិ​កណ្តាល ឃុំ​សណ្តារ ស្រុក​លើកដែក​។​ឯ​ជន​​សង្ស័យ ឈ្មោះ ប៉ុង ពុំ ភេទប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។

​មុនពេល​កើតហេតុ ជនរងគ្រោះ កំពុង​អង្គុយ​ហូបបាយ នៅ​ក្រោមផ្ទះ​របស់ខ្លួន មាន​គ្នា៤​នាក់ បន្តិចក្រោយមក ស្រាប់តែ​ជន​ស​ង្ស​យ័ បាន​កាន់​កាំបិតផ្គាក់​ដើរ ចូលមកពីក្រោយ រួច​កាប់​ជន​រង​ក្រោះ​ចំនួន ៥​កាំបិត​បណ្តាលអោយ​រង​របួស ត្រូវចំកញ្ចឹងក ត្រូវចំ​ស្មារ​ទាំងសងខាង និង​ត្រូវ​ភ្លៅ​ទាំងសងខាង បន្ទាប់ពី​កាប់​រួចជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​

 ក្រោយពេល​កើត ជនរងគ្រោះ ត្រូវបាន​បងប្អូន​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យប្រទេស​វៀតណាម​ជាបន្ទាន់​។​

​នគរបាល​បាន​បន្តថា អំពើហិង្សា កាប់​ជនរងគ្រោះ រងរបួស​ធ្ងន់​នោះ គឺ​ដោយសារ​រឿងគំនុំ ព្រោះ​ប្រពន្ធ របស់​ជនរងគ្រោះ ពីមុន​គឺជា​គូ​ដណ្តឹង ជនសង្ស័យ តែ​ត្រូវបានផ្តាច់​ពាក្យ​វិញ ក្រោយមក​បានមក​រៀប​ការ ជាមួយ​ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធដូច្នេះហើយ ដោយសារ​តូចចិត្ត និង​គូរ​ដណ្តឹង​ផ្តាច់​ពាក្យ ទៅ​រៀបការ​ប្តី​ថ្មីបែបនេះ ទើប​មក​កាប់​ប្តី​គូរ​ដណ្តឹង​តែម្តងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ដែល​កំពុង​គេចខ្លួន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាន​កំពុង ស្រាវជ្រាវនិង​ចាប់ខ្លួន​យកមក​ចាត់ការ​តាមច្បាប់​៕R

តូចចិត្តខាងស្រីផ្តាច់ពាក្យ មករៀបការប្តីថ្មី

តូចចិត្តខាងស្រីផ្តាច់ពាក្យ មករៀបការប្តីថ្មី
តូចចិត្តខាងស្រីផ្តាច់ពាក្យ មករៀបការប្តីថ្មី