ពិតជា​អស្ចារ្យ​! ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​វីដេអូ​សាម​សុង​មាន​អ្នកទស្សនា​រាប់​លា​នាក់​

: ​តើ​លោកអ្នក​បាន​ទស្សនា​វីដេអូ​ខ្លី​របស់​សាម​សុង​ហើយ​ឬ​នៅ​? វីដេអូ​ខ្លី​ដែល​បង្ហាញ​បុរស​ម្នា​ក់ពាក់ Gear VR​សំឡឹង​មើលទៅ​ប្រអប់​ពន្លឺ​ពណ៌​ខៀវ​ធ្វើអោយ​អ្នកទស្សនា​មាន​ចម្ងល់​និង​ចង់ដឹងថា​តើ​មាន​អ្វី​នៅក្នុង​ប្រអប់​សំងាត់​មួយ​នោះ​?

ពិតជា​អស្ចារ្យ​! ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​វីដេអូ​សាម​សុង​មាន​អ្នកទស្សនា​រាប់​លា​នាក់​

​ចាប់តាំងពី​ថ្ងៃទី 31 ខែ មករា ដែល​វីដេអូ​នេះ​ចេញផ្សាយ​រហូតមកដល់​ពេលនេះ​មាន​រយៈពេល​ត្រឹមតែ 2 សប្តាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​ទទួលបាន​អ្នកទស្សនា​រហូតដល់​ទៅ​ជាង​2​លាន​នាក់ និង​មាន Comment​រហូតដល់​ទៅជិត​2​ពាន់​នាក់​។ មាន​អ្នកខ្លះ​និយាយថា «​ឱ​ព្រះ​អើយ​! សាម​សុង​ជំនាន់​ក្រោយ​គឺជា​ប្រអប់​ជ្រុង (Oh my god........... The next Samsung is a cube) »​ហើយ​អ្នក​ខ្លះទៀត​និយាយថា «​ការ​បែកធ្លាយ វីដេអូ​របស់​សាម​សុង​GalaxyS7​ពិតជា​ធ្វើអោយ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំងណាស់ គ្រាន់តែ​ឈុត​ទីមួយ​សោះ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដល់​ម្លឹ​ង​ទៅហើយ​»​។ នេះ​គ្រាន់តែ​ព័ត៌មាន​នៅក្នុង YouTube​របស់​សាម​សុង​តែប៉ុណ្ណោះ​។ រហូត មកដល់ពេលនេះ​មាន​គេហទំព័រ​នៅក្នុង​ពិភពលោក​វិញ​បានចេញ​ផ្សាយ​ព័ត៌មាន​និង​បង្ហាញ​វីដេអូ​នេះ​រហូតដល់​ទៅ 490,000 និង​មាន​អ្នក​ចូល​អាន​និង​ទស្សនា​ជាច្រើន​អ្នក​។​

ពិតជា​អស្ចារ្យ​! ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​វីដេអូ​សាម​សុង​មាន​អ្នកទស្សនា​រាប់​លា​នាក់​

​ចំណែកឯ​នៅក្នុង​គេហទំព័រ VidShaker វិញ​បានបង្ហាញ​វីដេអូ​ខ្លី​របស់​សាម​សុង​នេះដែរ មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅជិត 2​លាន​នាក់ និង​អ្នក​ចុច LIKE រាប់ពាន់នាក់​។
​បើ​ចង់ដឹងថា​តើ​នឹងមាន​អ្វី​នៅក្នុង​ប្រអប់​សំងាត់​មួយ​នេះ​សូម​រង់ចាំ​ទស្សនា​ទាំងអស់គ្នា នៅ​ថ្ងៃទី​21 ខែ កុម្ភៈ នៅក្នុង​ព្រឹត្តិការណ៍​សន្និបាត​ទូរស័ព្ទ​ពិភពលោក​ឆ្នាំ 2016 នៅឯ​ប្រទេស អេ​ស្ប៉ា​ញ ក្នុង​ទីក្រុង​បា​សេ​ឡូ (Barcelona)​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​
http://vidshaker.com/samsung-galaxy-unpacked-2016-thenextgalaxy/
https://www.youtube.com/watch?v=3g3O94WALV8

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​