វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​

Doliprane TVC

​ស្រី​ស្អាត វ៉ាង ស្រីណូ គឺជា​តារា​ស៊ី​វិ​ល័យ​ម្នាក់ ដែល​ចូលចិត្ត​លេងខ្លួន​ស្អាត​ប្លែក សូម្បីតែ​សម្លៀកបំពាក់​របស់​នាង ក៏មាន​ការផ្លាស់ប្តូរ​ម៉ូដ​ថ្មីៗ​រាល់ពេល​ចូលរួម​ពិធី​ផ្សេងៗ តារា​ស្រី​រូបនេះ​ថែមទាំង​និយាយទៀតថា នាង​មាន​អាយុ​ច្រើន​ហើយ ដូច្នេះ​មិន​ចង់​ប្រើប្រាស់​របស់ ដែល​កូ​ពី ដូច​ពីមុន​ទៀត​ទេ នាង​សុខចិត្ត​ចំណាយ​ប្រាក់ ច្រើន​ទៅលើ​របស់របរ Brand Brand វិញ​ម្តង ។

វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​

​វ៉ាង ស្រីណូ មាន​វ័យ​ជិត ៣០ ឆ្នាំ ហើយ រូប​សម្រស់​របស់​នាង នៅតែ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ តែ​រាល់ពេល​ជួប​ជាមួយ​នាង​ម្តងៗ​នាង​តែងតែ​និយាយថា នាង​ចាស់ទុំ​ជាង​មុន​ហើយ មិនមែន​ក្មេង​ដូច​មុន​នោះទេ ដូច្នេះ​ទាំង ការ​ស្លៀកពាក់ និង ការតុបតែង​ខ្លួន​ក៏​មិន​ដូច​មុន​ដែរ ។

វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​

​វ៉ាង ស្រីណូ បាន​និយាយថា ពីមុន​នាង​ចូលចិត្ត​ប្រើប្រាស់​សំភារៈ​គ្រប់​ប្រភេទ ដោយ​មិន​ខ្វល់​ពី​ផលិតផល​ម៉ាក់​ល្បី​ឬ​គ្មាន​យីហោ​អ្វី​ទាំងអស់ សំខាន់​ឲ្យ​តែ​របស់​ទាំងនោះ​ស្រស់ស្អាត​នាង​ពេញចិត្ត ។ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ នាង​ផ្លាស់ប្តូរ​ចិត្ត​មិន​ប្រើ​របស់​កូ​ពី​ទៀត​ទេ នាង​សុខចិត្ត​ចំណាយ​ប្រាក់​ច្រើន​ទិញ​របស់​ដែលមាន​ស្លាក​យីហោ​ត្រឹមត្រូវ ដូចជា​ពាក្យ​គេ​និយាយថា «​ប្រើ​មួយ​ដឹង​មួយ ទោះ​ថ្លៃ​បន្តិច តែ​ល្អ » ។

វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​

​សម្រាប់ វ៉ាង ស្រីណូ ផលិតផល ដែល​នាង​ប្រើប្រាស់​និង​មាន​ម៉ាក​ល្បីៗ ដូចជា ទឹកអប់ ម្សៅ ក្រេ​ម កាបូប គ្រឿងអលង្ការ និង សម្លៀកបំពាក់​ជាដើម ពីព្រោះ​វា​បង្ហាញ​ពី​ភាពស្រស់ស្អាត​និង​ថ្លៃថ្នូ ។

វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​

​វ៉ាង ស្រីណូ ពិតជា​មាន​ហ៊ុ​ង​ស៊ុយ​ល្អ​ណាស់ ទោះបីជា​នាង​មិន​ប្រកប​អាជីព​សិល្បៈ តែ​នាង​មាន​ប្រាក់កាស​ចាយវាយ​គ្រប់គ្រាន់ និង ប្រើប្រាស់​សំភារៈ​ទំនើបៗ​ដែលមាន​ម៉ាក​ល្បីៗ ពីព្រោះ​នាង​មានមុខ​របរ រកស៊ី​ផ្ទាល់​ខ្លូន​ជាច្រើន ព្រមទាំង​មាន​គូស្នេហ៍​គឺជា​កូនអ្នកមាន​ថែមទៀត ។

វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​

​ការពិត វ៉ាង ស្រីណូ ត្រូវ​ថត​រឿង​ជាច្រើន​ទៀត ប៉ុន្តែ​នាង​បែរជា​បដិសេដ​ឪ​កាស​មាស ឪ​កាស​ប្រាក់​នោះ ទៅវិញ ដោយ​នាង​លើក​ហេតុផល​ថា មកពី​គេ​ហៅ​ថត​នៅតាម​ខេត្ត​ឆ្ងាយៗ និង ត្រូវ​កំដៅថ្ងៃ ពីព្រោះ​នាង​មិន​ចូលចិត្ត ថត​រឿង​នៅក្រោម​ពន្លឺ​ថ្ងៃ​ក្តៅ​នោះទេ ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក ៕ អា​លី​ណា​

វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​វ៉ាង ស្រីណូ ឈប់​ប្រើ​សំភារៈ​កូ​ពី​