តើមានអ្វីកើតឡើងពេលអ្នកផឹកស្រាមុនពេលគេង?

ហេតុអ្វី​បានជា​យើង​បាត់បង់​នូវស្មារតី​ទាំងស្រុង ​នៅពេល​ដែល​ស្រវឹង​ស្រា​ខ្លាំង? ​វាបាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំងណាស់ ​នៅពេល​អ្នកផឹក​ស្រាស្រវឹង​រហូត​ដល់​គេងលក់។ ​វាបាន​សម្លាប់​គុណ​ភាព​នៃការ​គេង​របស់អ្នក ​និង​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ផ្សេង​ទៀត ​ដែល​ត្រូវបាន​ផ្សារ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​សុខភាព​របស់អ្នក ​និងគុណ​ភាព​នៃការ​គេង​របស់អ្នក។

តើមានអ្វីកើតឡើងពេលអ្នកផឹកស្រាមុនពេលគេង?
អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំងនៅពេលភ្ញាក់ពីការគេង។ ក្រុមអ្នកស្រាវជ្រាវបាន​សិក្សា​បញ្ជាក់​ឲ្យ​ឃើញថា ​ការទម្លាប់​ក្នុងការ​ទទួល​ទាន​ស្រា​ និង ​គុណ​ភាព​នៃការ​គេង ​វាហាក់​ដូចជាមាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង​ណាស់ ​ហើយ​គេអាច​សន្និដ្ឋាន​បានថា ​ការទទួល​ទានស្រា​អាច​មានផល​ប៉ះពាល់​ដល់វដ្ដ​នៃការគេង ​និងលំនាំនានា។

នៅពេលអ្នកមាន​ទំនោរ​អារម្មណ៍​រសាប់សល់ក្នុងអំឡុងពេលគេង ​អ្នកអាច​ជំនួស​ដោយ​អារម្មណ៍​ក្នុងការ​ដើរលំហែ​កាយវិញ​ទើបជា​ការប្រសើរ។ ​នៅពេល​អ្នកភ្ញាក់​ដឹងខ្លួន​មុន​ពេលគេង, ​រាងកាយ​របស់អ្នក​នឹងទទួល​បានការ​ផ្លាស់ប្ដូរ​ដើម្បី​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ​និងការរីក​លូត​លាស់​ឡើង​វិញក្នុង​អំឡុង​ពេល​គេង។

ដូចគ្នានេះផងដែរ! ការទទួលស្រាមុនពេលចូលគេងបានបង្កឲ្យមានផលប៉ះពាល់ដល់ការចង់ចាំរបស់អ្នក។ ​ថ្វីត្បិត​តែពេល​ទទួលទាន​ស្រា​រហូតដល់​ស្រវឹង​គេងលក់ ​ហើយ​រាងកាយ​របស់អ្នក​បាន​សម្រាក​មែន ​ប៉ុន្តែ​សតិអារម្មណ៍​របស់អ្នក​មិនបាន​សម្រាក​ភ្លាមៗ​នោះទេ។​

ការអន់ថយ
គ្រឿងស្រវឹងបង្កឲ្យមានផលប៉ះពាល់ដល់ខួរក្បាលរបស់អ្នក, វានឹង​ធ្វើឲ្យ​អ្នកគេង​លក់ភ្លាមៗ​បន្ទាប់ពី​ស្រវឹងខ្លាំង។ ​ប៉ុន្តែប្រព័ន្ធ​ប្រសាទ​របស់អ្នក​ទំនងជា​នៅមាន​សកម្មបន្តិច។

អត្រាបញ្ហាបេះដូង
អ្នកអាចប្រឈមមុខជាមួយបញ្ហាកម្រិតបេះដូងកើនឡើង។ ជាការពិតណាស់, ​ពេល​អ្នកបាន​គេងដោយ​ស្កប់ស្កល់, ​រាងកាយ​របស់អ្នក​ទំនងជា​បាន​សម្រាក។ ​ប៉ុន្តែ​នៅ​ពេល​អ្នក​ស្រវឹង,​ គ្រឿង​ស្រវឹង​បានធ្វើ​ឲ្យ​រាងកាយ​បាត់បង់​នូវការ​សម្រាក ​ហើយ​រាងកាយ​របស់អ្នក​ក៏មិន​សម្រាក​ត្រឹមត្រូវ​គ្រប់គ្រាន់​ផងដែរ។

ការចងចាំពេលគេង
គ្រឿងស្រវឹងបានប៉ះពាល់ដល់ការចងចាំពេលកំពុងគេង, គុណភាពនៃការគេងរបស់អ្នកក៏ត្រូវបានបាត់បង់ ​មិនអាច​បំពេញ​តាម​តម្រូវការ​នៃរាង​កាយបាន។ ​ការចងចាំ​រងផល​ប៉ះពាល់​ខណៈពេល​ដែល​មាន​អារម្មណ៍​មិន​ស្រស់ស្រាយ​នៅពេល​អ្នកភ្ញាក់​ពីគេង។

ការរំខានពេលគេង
នៅពេលដែលឥទ្ធិពលនៃស្រាកាន់តែចុះខ្សោយ, ប្រព័ន្ធប្រសរសៃប្រសាទរបស់អ្នក​ចាប់ផ្ដើម​មានសកម្ម​កើនឡើង​ច្រើន ​ទាំងនេះ​ជា​មូលហេតុ​ធ្វើឲ្យ​អ្នកឆាប់​ភ្ញាក់ពី​គេង​ខុស​ពីធម្មតា។

អាការៈរសាប់រសល់
នៅពេលដែលអ្នកមានអារម្មណ៍អន្ទះអន្ទែងក្នុងអំឡុងពេលកំពុងគេង។ អ្នកអាច​នឹងមាន​អារម្មណ៍​រសាប់​រសល់​នៅក្នុងខ្លួន ​ទោះបីជា​អ្នកគេង​ក្នុងរយៈ​ពេលយូរ​ក៏ដោយ។ ​នៅក្នុង​ដំណាក់​កាលនេះ ​អត្រា​នៃជម្ងឺ​បេះដូង​របស់អ្នក​ អាចកើត​ឡើង​សារជាថ្មី​ឡើងវិញ​ម្ដងទៀត។

អ្នកនឹងមានអារម្មណ៍ខ្ជិល
ពេលភ្ញាក់ពីគេងនៅពេលព្រឹកព្រលឹម, អ្នកនឹង​មិនមាន​អារម្មណ៍​ល្អប្រសើរ​នៅឡើយទេ​ ដោយសារ​រាងកាយ​របស់អ្នក​មិនបាន​ទទួលការគេង​ឲ្យបាន​គ្រប់គ្រាន់ ​ខណៈពេល​ដែល​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់អ្នក​នៅមាន​អាការៈ​រសាប់រសល់​នៅឡើយ។

អ្នកនឹងមានអារម្មណ៍រងីរងើ, ធេញធោង
អ្នកអាចមានអារម្មណ៍ថា រងីរងើមិនស្រលះក្នុងខ្លួន ឬអាចជួបប្រទះការធេញធោងឈឺក្បាល ​បន្ទាប់ពី​ភ្ញាក់ពី​គេង ​ហើយ​ក្រោក​ឡើង​ពីគ្រែ។ ​នេះគឺ​ជាមូលហេតុ​ដែល​ស្រា​ត្រូវ​បានគេ​និយាយ​ថា ជា​សត្រូវ​ទីមួយ​នៃការ​គេង​របស់អ្នក៕

ដោយ៖ Brugn

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តើមានអ្វីកើតឡើងពេលអ្នកផឹកស្រាមុនពេលគេង?