របៀប​មើល Password Wi-Fi ដែល​បាន​ភ្ជាប់​រួច នៅ​លើ iPhone!!! (iOS7,8,9)

នៅលើ iPhone – iPad ពេលដែល​អ្នក​ភ្លេច ឬ​មិន​ដឹង​ពី លេខ​សម្ងាត់​របស់ Wi-Fi ដែល​បាន​ភ្ជាប់ តើ​អ្នក ត្រូវ​ធ្វើ​យ៉ាង​ណា ទើប​ស្គាល់​លេខ​សម្ងាត់ ដែល​បាន​ភ្ជាប់​នោះ? ជា​ការ​ពិត​ណាស់ យើង​មិន​អាច មើល​ដឹង​ឡើយ ហើយ​វិធីដែលត្រូវធ្វើបន្ទាប់ទៀត គឺត្រូវសុំ លេខសម្ងាត់ ពីម្ចាស់គេ ផ្ទាល់តែម្តង។

យ៉ាងណាមិញ ប្រសិនបើ អ្នកបាន Jailbreak iPhone – iPad របស់អ្នកហើយនោះ មានវិធីមួយ ដែល​អាច​ជួយ​អ្នកបាន នោះគឺ ត្រូវតម្លើង Tweak មួយ ដែលមានឈ្មោះថា “Wifi Passwords List” ដែលវា នឹង​បង្កើតនូវ Icon មួយនៅលើ Homescreen ហើយក្នុងកម្មវិធីនេះ នឹងបង្ហាញនូវ លេខសម្ងាត់ ទាំង​ប៉ុន្មាន ដែលអ្នកបានភ្ជាប់មក តែម្តង។ ដូចនេះ ដើម្បីស្វែងយល់ពី Tweak មួយនេះ អោយកាន់តែច្បាស់ បន្ថែមទៀតនោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

របៀប​មើល Password Wi-Fi ដែល​បាន​ភ្ជាប់​រួច នៅ​លើ iPhone!!! (iOS7,8,9)

“Wifi Passwords List” អាចធ្វើការតម្លើងបាន ដោយឥតគិតថ្លៃ ទាំងនៅលើ iPhone – iPad ហើយ​កាន់​តែ ពិសេសទៀតនោះ វាមិនចាំបាច់ អោយអ្នក ត្រូវធ្វើការ Add Sources អ្វីឡើយ និងអាច support បានច្រើនជំនាន់នៃ iOS ដែលរួមមានដូចជា iOS7,8,9 តែរឿងមួយ ដែលវាត្រូវការ អោយមានចាំបាច់​នោះ គឺអ្នកត្រូវ ធ្វើការ Jailbreak iPhone – iPad របស់អ្នកជាមុនសិន។ សម្រាប់វិធីតម្លើង សូមអាន សេចក្តីណែនាំ ខាងក្រោមនេះ៖

  • ចូលទៅកាន់ Cydia > Search > វាយពាក្យ “Wifi Passwords List” > ធ្វើការតម្លើង > ចុចពាក្យ Return to Cydia
  • បន្ទាប់មក ត្រលប់ចេញមកកាន់ Homescreen > អ្នកនឹងឃើញ icon ថ្មីមួយ នៅលើ Homescreen របស់អ្នក ដែលវាមានឈ្មោះថា “WifiPasswords” > បើកវា > អ្នកនឹងឃើញ លេខ​សម្ងាត់ Wi-Fi ដែលអ្នក ធ្លាប់បានភ្ជាប់ ជាក់ជាមិនខាន។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

របៀប​មើល Password Wi-Fi ដែល​បាន​ភ្ជាប់​រួច នៅ​លើ iPhone!!! (iOS7,8,9)

ងាយស្រួលទេ? ឥឡូវនេះ អ្នកអាចមើលដឹងហើយ ពីលេខសម្ងាត់ Wi-Fi ដែលអ្នកធ្លាប់បានភ្ជាប់​ ហើយ​អ្នក នឹងមិនចាំបាច់ ត្រូវសួរម្ចាស់គេ ម្តងទៀតផងដែរ ពេលដែលអ្នកចង់ភ្ជាប់ នៅលើ ឧបករណ៍​ផ្សេងៗ​ទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀប​មើល Password Wi-Fi ដែល​បាន​ភ្ជាប់​រួច នៅ​លើ iPhone!!! (iOS7,8,9)

  • ដោយ: Mai
  • 8:42 AM, 16 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ