ដឹង​ថា​ បេនីយ៉ាំង ថត​រឿង​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

ដឹង​ថា​ បេនីយ៉ាំង ថត​រឿង​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

តារា​សម្ដែង​​ស្រី​និយម​ស្លៀក​ពាក់​សិចស៊ី បាន​ប្រាប់​ឲ្យ​ដឹងថា​ ថត​រឿង​មួយ​ថ្ងៃ​នាង​យក​៣០០​ដុល្លារ​ចំណែក​ ​ឯ MV ១០០ ដុល្លារ​ទៅ​តាម​បទ​ចម្រៀង​។

 

បេនី​យ៉ាំង ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​រឿង ​”ក្រមុំ​៣១ កំឡោះ៥២ “ថា​៖ “ចាស​អូន​ ធម្មតា​​រឿង​មួយ​ក្នុង​ថ្ងៃ​បង​យក​ ៣០០​​ដុល្លារ​  ចំពោះ​ MV​ បង​គិត​ទៅ​តាម​បទ​ដែរ​”។ ចំពោះ​តម្លៃ​ស្ប៉ត​វិញ​ តួ​ស្រី​ក្នុង​រឿងខាង​ដើម​ប្រាប់​ថា​បើ​ទទួល​បាន​២​ស្ប៉ត​នាង​ទទួល​បាន​តម្លៃ​ប្រហែល​ ៧០០០ ទៅ ៨០០០​ ដុល្លារ។

 

ដឹង​ថា​ បេនីយ៉ាំង ថត​រឿង​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

 

 

យ៉ាង​ណា​មិញ​ បេនី យ៉ាំង អះ​អាង​ថា​រាល់​ចំណូល​បាន​ពី​សិល្បៈ​ក្នុង​មួយ​ខែៗ​ គឺ​គ្រប់​គ្រាន់​សម្រាប់​នាង​ក្នុង​ការ​ចំណាយ​ផ្សេងៗ​​ប៉ុន្តែ​ បេនី បញ្ជាក់​ផង​ដែរ​ថា​បើ​បាន​ច្រើន​ជាង​នេះ​រឹត​តែ​​ប្រសើរ​។

 

កាល​ពី​ថ្មី​ៗ​នេះ​ បេនី​ ទើប​ក្ដាប់​ការ​សម្ដែង​ដំបូង​ក្នុង​រឿង​ “ក្រមុំ​៣១ កំឡោះ៥២” របស់​ផលិត​កម្ម​ Rich Kid Media ។ មិន​តែ​ប៉ុណ្ណោះ​ ប៊េនីយ៉ាំង ក៏​បាន​សារភាព​ដែរ​ថា​​ មួយ​តួ​ខ្លួន​នាង​គឺ​កែ​តែ ២ កន្លែង​នេះ​ទេ ក្រៅពី​នេះ​គឺ​ជា​ធម្មជាតិ​ផ្ដល់ឲ្យ​ទាំងអស់៕

 

អត្ថបទ៖ ថា ម៉ាលីដា