Justin Bieber នាំ​ប្អូន​ប្រុស​​មក​បង្អួត ​ក្នុង​កម្មវិធី Grammys 2016


Justin Bieber នាំ​ប្អូន​ប្រុស​​មក​បង្អួត ​ក្នុង​កម្មវិធី Grammys 2016

ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ដ៏ធំប្រចាំឆ្នាំ​​ផ្នែក​ចម្រៀង Grammy Awards លើក​ទី​៥៨​ដែល​កំពុង​តែង​ធ្វើ​នៅ​មជ្ឈមណ្ឌលStaples Center ក្នុង​ទីក្រុង Los Angeles រដ្ឋCalifornia តារា​ចម្រៀង​ល្បី ​Justin Bieber ក៏​បាន​បង្ហាញ​វត្តមាន​ដោយ​ដឹក​ដៃ​ប្អូន​ប្រុស​បង្កើត Jaxon ចូលរួម​ផង​ដែរ។

 

នៅ​ចំពោះ​មុខ​កាមេរ៉ា​បង​ប្អូន​ប្រុស​ទាំង​ពីរ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ដោយ​ Jaxon ឈរ​ឱប​ដៃ​ទឹក​មុខ​គួរ​ឲ្យ​ស្រលាញ់ ហើយ​បង​ប្រុស​ក៏​បាន​​ផ្ដល់​ស្នាម​ថើប​មួយ​ទៅ​ឲ្យ​ប្អូន​ប្រុស​ដែរ។ ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​នេះ​ អ្នក​ទាំង​ពីរ​បាន​ស្លៀកពាក់​​ស្រដៀង​គ្នា​គួរ​ឲ្យ​ទាក់ទាញ​ដោយ Jaxon Bieber អាយុ​៦​ឆ្នាំ​​ពាក់​ឈុត​អាវ​ធំ​ពណ៌​ខ្មៅ​អាវ​ស​នៅ​ពី​ក្នុង​ អម​ដោយ​​ម៉ូដ​សក់ទម្លាក់​មក​មុខ។ ចំណែក​បង​ប្រុស Justin Bieber ពាក់​អាវ​ធំ​ពណ៌​ស​ខោ​ខ្មៅ​​និង​ចូក​សក់​មក​ក្រោយ​ដែល​ជា​ម៉ូដ​កំពុង​ពេញ​និយម។ បើ​តាម Entertainment Tonight ម្ចាស់បទ “Sorry” ក៏​នឹង​ត្រូវ​ឡើងសម្ដែង​បទ​ថ្មី ‘Love Yourself’ ក្នុង​កម្មវិធី​នេះ​ផង​ដែរ៕

 

Justin Bieber នាំ​ប្អូន​ប្រុស​​មក​បង្អួត ​ក្នុង​កម្មវិធី Grammys 2016

 

Justin Bieber នាំ​ប្អូន​ប្រុស​​មក​បង្អួត ​ក្នុង​កម្មវិធី Grammys 2016

 

 

 

ចុចអាន៖ទីបំផុត​ Justin Bieber និង​​Hailey Baldwin សារភាព​ស្នេហ៍​​នឹង​គ្នា​ហើយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror