ហេតុអ្វីបានជាម្តាយក្មេក មិនដូចជាម្តាយបង្កើតរបស់អ្នក?

មិនថាអ្នកជាកូនប្រសារប្រុស ឬកូនប្រសារស្រីទេ ចាប់តាំងពីមានម្តាយក្មេកមកជីវិតអ្នកនឹងមានភាពច្របូកច្របល់។ ណាមួយ គាត់ត្រូវជាម្តាយបង្កើតរបស់ស្វាមី ឬភរិយារបស់អ្នក ដូច្នេះគាត់ក៏ដូចជាម្តាយបង្កើតរបស់អ្នកដែរ។ ម្យ៉ាងវិញទៀត ដោយសារគាត់ជាម្តាយរបស់ស្វាមី ឬភរិយាអ្នក ធ្វើឲ្យអ្នកគិតថា ហេតុអ្វីបានជាម្តាយក្មេករបស់អ្នកមិនអាចដូចជាម្តាយបង្កើតរបស់អ្នក?
 
ហេតុអ្វីបានជាម្តាយក្មេក មិនដូចជាម្តាយបង្កើតរបស់អ្នក?
ទំនាក់ទំនងជាមួយនឹងម្តាយក្មេកពិតជាបញ្ហាស្មុគស្មាញមួយ ជាពិសេសកូនប្រសារស្រី។ នេះភាគច្រើន ដោយសារធ្វើតាមទំនៀមទម្លាប់មេគ្រួសារ ខាងស្រីត្រូវទៅរស់នៅផ្ទះខាងប្រុស ក្រោយពេលរៀបការរួច។ នាងត្រូវចាកចេញពីផ្ទះខ្លួនឯង ហើយទៅរស់នៅក្នុងពិភពលោកថ្មី ជាមួយនឹងសាច់ញាតិថ្មី។
ឥលូវនេះគ្រួសារនេះបានក្លាយជាគ្រួសារតែមួយ គ្មានសាច់ញាតិណាថ្មីមករស់នៅជាមួយទេ តែទោះបីជាយ៉ាងណា អាទិភាពត្រូវផ្លាស់ប្តូរ។ អ្នកប្រហែលជាមានហេតុផលមួយចំនួនដែលបញ្ជាក់ថា ម្តាយរបស់អ្នកល្អបំផុត ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ស្វាមី ឬភរិយារបស់អ្នកក៏ដូចគ្នា។ វាជាទង្វើសមតុល្យមួយដែលអ្នកទាំងពីរត្រូវធ្វើ។ ប៉ុន្តែម្តងនេះ អ្នកឆ្ងល់ថា ហេតុអ្វីបានជាម្តាយក្មេករបស់អ្នកមិនដូចជាម្តាយបង្កើតរបស់អ្នក។ ខាងក្រោមនេះហេតុផលមួយចំនួន៖
មិនមែនជាម្តាយបង្កើតរបស់អ្នក
ម្តាយក្មេករបស់អ្នកជាសាច់ថ្លៃ ហើយធ្វើឲ្យអ្នកដឹងច្បាស់ថា ម្តាយអ្នកនៅតែជាម្តាយរបស់អ្នក ម្តាយអ្នកផ្សេងមិនអាចជំនួសបានឡើយ។
គាត់ជាមនុស្សម្នាក់ដែលផ្តល់កំណើតឲ្យអ្នក និងមើលថែអ្នក។ មានតែពេលអ្នកបានរៀបការស្របច្បាប់រួច ទើបម្តាយក្មេកឈានចូលមកក្នុងជីវិតរបស់អ្នក។
ក្តីស្រឡាញ់ទី ២
មូលហេតុដែលម្តាយក្មេករបស់អ្នកមិនដូចជាម្តាយបង្កើតរបស់អ្នក ព្រោះអ្នកមានក្តីស្រឡាញ់ទី ២ចំពោះគាត់។ អ្នកមានទំនាក់ទំនងជាមួយនឹងគាត់ ព្រោះគាត់ជាម្តាយបង្កើតស្វាមី ឬភរិយារបស់អ្នក។
មិនស្គាល់ពីខ្លួនអ្នក
តាំងតែពីអ្នកនៅក្មេង, ទម្លាប់, ការចូលចិត្ត, ការមិនចូលចិត្ត, ចំណង់ចំណូលចិត្ត, បទពិសោធន៏ និងព័ត៌មានលម្អិតផ្ទាល់ខ្លួនអ្នកជាច្រើនទៀតមានតែម្តាយបង្កើតរបស់អ្នកម្នាក់គត់ទើបដឹង។ ម្តាយរបស់អ្នកបានឃើញអ្នកតាំងតែពីតូច។
នេះមិនអាចនិយាយដូចគ្នានឹងម្តាយក្មេករបស់អ្នកឡើយ។ ហេតុផលដែលម្តាយរបស់អ្នកជាមនុស្សល្អបំផុតសម្រាប់អ្នក ព្រោះគាត់ស្គាល់ពីខ្លួនអ្នកបានល្អបំផុត, ប្រសើរជាអ្នកស្គាល់ខ្លួនឯងទៅទៀត។
អ្នកជាមនុស្សមានប្រវត្តិខុសប្លែកពីគាត់
បន្ទាប់ពីរៀបការរួច ខាងស្រីត្រូវចូលទៅរស់នៅផ្ទះថ្មី ដើម្បីចាប់ផ្តើមគ្រួសារមួយជាមួយនឹងសាច់ញាតិថ្មី។
ក្រៅពីសាច់ញាតិដទៃ, ម្តាយក្មេកសម្លឹងមើលដោយភាពសង្ស័យ និងចាំចាប់កំហុស។ នេះដោយសារតែម្តាយក្មេក និងកូនប្រសារស្រីមានប្រវត្តិខុសប្លែកគ្នា។ នៅពេលមានការលាយឡំប្រវត្តិបែបនេះ អ្នកត្រូវចេះប្រើសមត្ថភាពធ្វើឲ្យមានសមតុល្យនឹងគ្នា។
ការបញ្ចេញគំនិតរបស់អ្នកអាចខុសប្លែកពីគ្នា
អ្វីដែលអ្នកគិត, វិធីដែលអ្នកគិត ឬការបញ្ចេញគំនិតរបស់អ្នកខុសប្លែកពីម្តាយក្មេករបស់អ្នក។
ជាមួយម្តាយបង្កើតរបស់អ្នក អ្នកអាចនិយាយចេញតាមគំនិតផ្ទាល់ខ្លួនរបស់អ្នក និងធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក ប៉ុន្តែជាមួយនឹងម្តាយក្មេកវិញ ស្ថានភាពនឹងមានភាពខុសគ្នាបន្តិច។
អ្នកត្រូវស្របតាមគំនិត និងទស្សនៈរបស់គាត់ ហើយក៏ធ្វើអ្វីៗតាមដែលចិត្តគាត់ចង់បាន ដើម្បីក្តីសុខរបស់គាត់។
អាទិភាពអាចនឹងខុសប្លែកពីគ្នា
ហេតុផលមួយផ្សេងទៀតដែលម្តាយក្មេកមិនដូចជាម្តាយបង្កើតរបស់អ្នក ព្រោះអាទិភាពរបស់អ្នកទាំង ២មានភាពខុសប្លែកពីគ្នា។
ម្តាយក្មេក និងសេចក្តីប្រាថ្នារបស់គាត់ត្រូវក្លាយជាអាទិភាពរបស់អ្នក។ អ្នកត្រូវធ្វើឲ្យគាត់សប្បាយចិត្ត និងមានក្តីសុខ។ សរុបមក គាត់ជាម្តាយស្វាមីរបស់អ្នក អ្នកមិនអាចធ្វើឲ្យគាត់ខឹងបានឡើយ។
ជីវិតរស់នៅប្រចាំផ្សេងគ្នា
កន្លែងរស់នៅជាមួយម្តាយបង្កើតខុសគ្នាពីកន្លែងរស់នៅជាមួយនឹងម្តាយក្មេក។ វាអាចជាបញ្ហាការស្លៀកពាក់, អាហារ, ទម្លាប់ប្រចាំថ្ងៃរបស់អ្នក…។
អ្នកត្រូវទទួលយកជីវិតរស់នៅប្រចាំថ្ងៃដូចនឹងម្តាយក្មេករបស់អ្នក។
ត្រូវការចេះសម្របសម្រួលគ្នា
រវាងម្តាយ និងកូនស្រី គ្មានអ្វីពិបាកដូចជាការសម្របសម្រួលជាមួយនឹងអ្នកដទៃឡើយ។ វាជាភាពស្និតស្នាលមួយដែលមិនអាចកំណត់បាន និងគ្មានលក្ខខណ្ឌ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហេតុអ្វីបានជាម្តាយក្មេក មិនដូចជាម្តាយបង្កើតរបស់អ្នក?