ដើម​កំណើត​មិត្តភាព​របស់ខ្ញុំ​ និង​មិត្ត​ខ្ញុំ


ដើម​កំណើត​មិត្តភាព​របស់ខ្ញុំ​ និង​មិត្ត​ខ្ញុំ

ឆ្នាំ​២០០៩​ ជា​ឆ្នាំ​ដែរ​ខ្ញុំ​បាន​ចូល​រៀន​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ។មុខ​ជំនាញ​ដែល​ខ្ញុំ​រៀន​គឺ​ភាសា​ជប៉ុន ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍​នឹង​រៀន​វា។

 

និយាយ​ដល់​រឿង​រៀន​គឺ​ខ្ញុំ​ជា​សិស្ស​ម្នាក់​ដែល​ ចូល​រៀន​ក្រោយ​គេ​មួយ​អាទិត្យ។ពេល​ចូល​រៀន​ថ្ងៃ​ដំបូង​សម្រាប់​ខ្ញុំ​គឺ​ពិត​ជា​ភ័យ​ណាស់​ដោយ​សារ​តែ​ខ្ញុំ​ជា​ក្មេង​ស្រុក​ស្រែ​ម្នាក់​ហើយ​ស្លៀក​ខោ​មក​រៀន​ខុស​គេ​ធ្វើ​អោយ​មិត្ត​ក្នុង​ថ្នាក់​មើល​មក​ខ្ញុំ​គ្រប់​គ្នា​ដោយ​មិន​ដាក់​ភ្នែក។

 

មិត្ត​នៅ​ក្នុង​ថ្នាក់​គេ​ស្អាត​ៗ​ណាស់​ថែម​ទាំង​សិច​ស៊ី​ទៀត​ផង តែ​ពួក​គេ​មិន​វាយ​ឫក​ទេ។ក្នុង​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​ថ្នាក់​គឺ​មាន​មិត្ត​ម្នាក់​សែន​ស៊ិចស៊ី​បាន​ហៅ​ខ្ញុំ​ទៅ​អង្គុយ​ជិត​ទៀត​ មិន​ត្រឹម​តែ​សិចស៊ី​ទេ​មុខ​គេ​ដូច​តួ​កុន​ចឹង។ គេ​នោះ​មាន​ឈ្មោះ​ថា​ សុក្រ បូរមី​ហៅ​អាម៉ី។

 

ដើម​កំណើត​មិត្តភាព​របស់ខ្ញុំ​ និង​មិត្ត​ខ្ញុំ

(លីកា និង មិត្តភ័ក្ដិទាំងបី)

ខ្ញុំ​គិត​ថា​អោយ​តែ​ស្រី​ស្អាត​គឺ​ឫក​ណាស់​មើល​ទៅ​តែ​តាម​ពិត​ការ​គិត​របស់​ខ្ញុំ​គឺ​ផ្ទុយ​ស្រលះ​ទៅ​វិញ។បន្ទាប់​ពី​អាម៉ី​ទៅ​ មាន​ស្រីស្អាត​មួយ​ទៀត​គឺ​ឈ្មោះ​សេរី​រៀម​ហៅ​អា​រៀម​ មិន​ចង់​និយាយ​ទេ​រាង​របស់​វា​អ្នក​បង្ហាញ​ម៉ូត​សុំ​ចាញ់​តែ​ម្ដង។

 

ចំណែក​មិត្ត​ម្នាក់ទៀត​មាន​ឈ្មោះ​ថា​គន្ធា​ ជា​ស្រី​ស្អាត​ប្រចាំ​ក្រុង​តា​ខ្មៅ​ដែល​ជាប់​អាហារូបករណ៍​នៅ​សាកល​នេះ។ ពួក​ខ្ញុំ​ទាំង​៤​នាក់​ បាន​រាប់​អាន​គ្នា​ជា​មិត្ត​សំឡាញ់។ក្នុង​ចំណោម​ខ្ញុំ​ទាំង​៤​នាក់​មាន​តែ​ខ្ញុំ​ទេ​ដែល​មិន​ស្អាត​ដូច​គេ ពួក​ម៉ាក​ខ្ញុំ​សុទ្ធ​តែ​ស្អាត​ៗ​ហើយ​ស៊ិចស៊ី​ តែ​ថែម​ទាំង​ចិត្ត​បាន​ទៀត។

 

ពួក​យើង​មាន​ចរិត​ដូច​គ្នា​ច្រើន​ទាំង​ការ​ដើរ​លេង​គេច​សាលា​ទៅ​មើល​កុន​ដើរ​ផ្សារ​ជា​ដើម។​ ពួក​យើង​ស្គាល់​ចិត្ត​គ្នា​ណាស់​ទាំង​ពេល​មាន​លុយ​និង​អត់​លុយ​ចាយ។​
ជា​ធម្មតា​ការ​រាប់​អាន​គ្នា​ទោះ​ស្គាល់​ចិត្ត​គ្នា​យ៉ាង​ណា​ក្តី​ក៏​រមែង​មាន​ទំនាស់​តិចតួច​ជានិច្ច ប៉ុន្តែ​ពួក​យើង​តែង​តែ​ដោះ​ស្រាយ​បាន​វិញ។

 

ពេល​វេលា​ពិត​ជា​ដើរ​លឿន​ណាស់ ពួក​យើង​ក៏​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ ។ ហើយ​ម្នាក់​ៗ​ក៏​ទទួល​បាន​ការងារ​ដ៏​ល្អ​ប្រសើរ​ធ្វើ​រៀង​ខ្លួន​។ ខ្ញុំ​បាន​ការងារ​នៅ​អង្គការ​មួយ​ក្នុង​​ភ្នំពេញ​ ចំណែក​រៀម​និង​គន្ធា​ធ្វើ​នៅ​ក្រុមហ៊ុន​ជប៉ុន​ជា​មួយ​គ្នា រី​ឯ​អាម៉ី​វិញ​ធ្វើ​នៅ​ក្រុមហ៊ុន​ជប៉ុន​នៅ​ភ្នំពេញ។មាន​ការងារ​ផ្សេងៗ​គ្នាធ្វើ​អោយ​ពួក​យើង​មិន​បាន​ជួប​គ្នា​ដូច​នៅ​រៀន​ទេ តែ​ពួក​យើង​នៅ​តែ​ឆាត​និង​តេ​រក​គ្នា​ជានិច្ច។ខ្ញុំ​និង​ អាម៉ីធ្វើ​ការ​កន្លែង​ចាស់​បាន​១​ឆ្នាំ​ក៏​បាន​មក​ធ្វើ​ការ​ នៅ​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​កំបូល (ផ្លូវ​ជាតិ​លេខ ៤)។

 

ដើម​កំណើត​មិត្តភាព​របស់ខ្ញុំ​ និង​មិត្ត​ខ្ញុំ

(ថ្ងៃទទួលសញ្ញាប័ត្រ)

 

សំណាង​ល្អ​នៅ​ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើ​ត្រូវ​ការ​រើស​បុគ្គលិក ខ្ញុំ​បាន​ប្រាប់​គន្ធា​និង​អា​រៀម​ឱ្យ​មក​ដាក់​ពាក្យ​ ហើយ​ពួក​យើង​ក៏​បាន​ធើ្វ​ការ​ជាមួយ​គ្នា​បាន​ដូច​បំណង​មែន។

 

យើង​រៀន​ចប់​មិន​នឹក​ស្មាន​ថា​ពួក​យើង​ទាំង​៤​នាក់​បាន​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ជា​មួយ​គ្នា​សោះ​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់។ ហើយ​មិត្ត​ដែល​រៀន​នៅ​សាកល​បាន​សរសើរ​យើង​គ្រប់​គ្នា​ថា​ជា​មិត្ត​ល្អ​នឹង​គ្នា​មែន បាន​រៀន​ជាមួយ​គ្នា​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ទៀត​ តាម​ខ្ញុំ​គិត​នេះ​ជា​និស្ស័យ​ពី​បុព្វជាតិ​មែន​ដែល​ធ្វើ​ឱ្យ​ពួក​យើង​បាន​ជួប​គ្នា​រហូត៕

 

ដើម​កំណើត​មិត្តភាព​របស់ខ្ញុំ​ និង​មិត្ត​ខ្ញុំ

 

ដើម​កំណើត​មិត្តភាព​របស់ខ្ញុំ​ និង​មិត្ត​ខ្ញុំ

(ធ្វើការជាមួយគ្នា)

 

 

អត្ថបទ៖ លីកា
រូបថត៖ ផ្ដល់ឱ្យ

 

ចុចអាន៖ ឃើញ​អ្នក​ណា​ក៏​ crush ក៏ពិតមែន! តែក៏ចេះខូចចិត្តដែរ

អានអត្ថបទមនុស្សដែលខ្ញុំចងចាំទាំងអស់

 

មានរឿងរ៉ាវចង់ចែករំលែក សូមផ្ញើទៅកាន់ email: [email protected]

ព័ត៌មានបន្ថែម សូមទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧