ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

គេហទំព័រ 9to5mac ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple គ្រោង​បញ្ចេញ​ផលិតផល​ថ្មី iPhone 5se ដែល​មាន​ទំហំ​អេ​ក្រង់​៤​អីុង និង iPad Air 3 នៅ​ថ្ងៃ​ទី​១៨ មីនា ២០១៦ ក្រោយ​សន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​នៅ​ថ្ងៃ​ទី​៥ មីនា ។ ក្រុមហ៊ុន​នឹង​មិន​ផ្តល់​ការ​បញ្ជា​ទិញ​មុន​ទេ ។

iPhone 5se ទំហំ​៤​អីុ​ង នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន Apple រឹតតែ​ទទួល​បាន​ទីផ្សារ​ភាគហ៊ុន​មួយ​កម្រិត​ទៀត​ដោយ​ស្មា​ត​ហ្វូ​ន​នេះ​នឹង​មានការ​ផលិត​បញ្ចូល​គ្នា​រវាង iPhone 5s និង​បច្ចេកវិទ្យា​ទំនើប​មាន​ក្នុង iPhone 6 ។ ក្រៅពី​នេះ iPhone 5se នឹង​មាន​បន្ទះ​ឈី​ប A9 ។ កាមេរ៉ា​កាន់តែ​ធំ ។ ប្រព័ន្ធ NFC ដើម្បី​គាំទ្រ​ដល់​សេវាកម្ម​ទូទាត់​ការ​ចំណាយ Apple Pay ។ តម្លៃ​របស់ iPhone 5se ដូច​គ្នា​ទៅ​នឹង iPhone 5s គឺ​ចាប់ពី​តម្លៃ​៤៥០ ដុល្លារ​សម្រាប់​ពី​ទំហំ ១៦ ជី​ឡើង​ទៅ ។

 ដោយឡែក iPad Air 3 វិញ​ទំហំ ១០.១ អីុ​ង​នឹង​លួច​ចម្លង​ពី​លក្ខណៈ​ពិសេស​របស់ iPad Pro ដែល​ប្រកាស​លក់​ជា​ផ្លូវការ​កាលពី​ខែវិច្ឆិកា ២០១៥ ។ iPad Air 3 នឹង​បង្កើន​គុណភាព​បាស និង​Smart Connector ផង​ដែរ ៕