ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

កំលោះ​-​ក្រមុំ​២០​គូ បាន​រៀប​ការ​នៅ​បាតសមុទ្រ ឆ្នាំ​២០១៦ លើក​ទី​២០ នៅ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ។ ពិធី​នេះ​ទាក់ទាញ​អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ប្រកបដោយ​សោភ័ណ​ភាព​ស្រស់​ស្អាត ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៦ នៅ​ចេតិយ «​ថា​ម​កុង​អៀ​» ស្ថិត​ក្នុងស្រុក​មឿង​ត្រា​ត ខេត្ត​ត្រា​ត កំលោះ​-​ក្រមុំ​បាន​ចូលរួម​រៀប​ការ​នៅ​ក្រោម​សមុទ្រ​ខេត្ត​ត្រា​ត តាម​ទំនៀមទម្លាប់​របស់​អ្នក​ខេត្ត​នោះ និង​ខេត្ត ផ្សេង​ៗ​ទៀត ដោយ​តែងតែមាន​ជនបរទេស​ចូលរួម​ផង​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។ រៀប​ការ​នៅ​ទីនោះ ព្រោះ​ពួក​គេ​មាន​ជំនឿ​ថា ចេតិយ​ថា​ម​កុង​អៀ​មាន​បារមី​សក្តិ​សិទ្ធិ​អាច​ជួយ​ពួក​គេ​ឱ្យ​បាន​សុខ​សប្បាយ ។

នាង​ស៊ូ​ឆា​វ៉ា​ឌី រ័​ត្ន​មុនី ដែល​ចូលរួម​រៀប​ការ​នៅ​ក្រោម​សមុទ្រ​ដែរ​នោះ​និយាយ​ថា ពិធី​រៀប​ការ​នោះ​ជោគជ័យ​ត្រចះត្រចង់ ពិសេស​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​លើ​វិស័យ​ទេសចរណ៍ និង​បង្កើត​កេរ្តិ៍ឈ្មោះ​ដល់​ខេត្ត​ត្រា​ត ៕